អាមេរិក៖នេះបើយោងតាមការប្រកាសរបស់អង្គការកាលថ្ងៃពុធ ថ្ងៃទី ២១ ខែមករា បានឲ្យដឹងថា កំពូលតារាចម្រៀង នាង Taylor Swift អាយុ ៣៦ ឆ្នាំ នឹង ក្លាយជាអ្នកនិពន្ធបទចម្រៀងវ័យក្មេងជាងគេទី ២ ដែលធ្លាប់ត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីកិត្តិនាមអ្នកនិពន្ធ បទចម្រៀង ដោយចូលរួមជាមួយ Stevie Wonder មានអាយុ ៣៣ ឆ្នាំនៅពេលដែលគាត់ ត្រូវបានបញ្ចូលកាលឆ្នាំ ១០៨៣ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia។
កិត្តិយសនេះបានដាក់តារាចម្រៀង ប៉ុបដ៏ល្បីល្បាញ ដែលឈ្នះពានរង្វាន់ Grammy ចំនួន ១៤ រូបនេះ ក្នុងចំណោមអ្នកនិពន្ធបទចម្រៀង ដ៏ល្បីល្បាញបំផុតគ្រប់ជំនាន់។
នេះបើយោងតាមការប្រកាសរបស់អង្គការនៅលើ CBS Mornings ថា នាង Swift នឹងត្រូវបានបញ្ចូលរួមជាមួយ Alanis Morissette, Kenny Loggins និងសមាជិកក្រុម Kiss គឺ Paul Stanley និង Gene Simmons ដោយពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមិថុនា នៅសណ្ឋាគារ Marriott Marquis ទីក្រុងញូវយ៉ក ។
អ្នកឆ្លើយឆ្លងព័ត៌មាន វប្បធម៌ Anthony Mason បាននិយាយនៅលើ CBS Mornings មុនពេលប្រកាសអ្នក ដែលត្រូវបានបញ្ចូលថា ពួកគេពិតជាបានសរសេរបទភ្លេងសម្រាប់ជីវិតរបស់យើង។ បទចម្រៀងដែលយើងរាំ យំ និងរ៉ុក”។
សាលកិត្តិនាមអ្នកនិពន្ធចម្រៀង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៩ តម្រូវឲ្យអ្នកនិពន្ធបទចម្រៀង ត្រូវបានបញ្ចូលមានកាតាឡុកបទចម្រៀង គួរឲ្យកត់សម្គាល់ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការបញ្ចូល ២០ ឆ្នាំបន្ទាប់ពីការចេញផ្សាយ ពាណិជ្ជកម្មដំបូងនៃបទចម្រៀង។
នេះបើយោងតាម Billboard ដកស្រង់ទិន្នន័យពី Luminate ជាក្រុមហ៊ុនតាមដានការលក់តន្ត្រីថា តារាចម្រៀង Bad Blood បានឈ្នះពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំ Grammy ចំនួនបួន។ ការចេញផ្សាយចុងក្រោយរបស់នាងគឺ The Life Of A Showgirl បានលក់ច្បាប់ចម្លងច្រើនជាងអាល់ប៊ុមផ្សេងទៀត នៅសម័យទំនើបក្នុងអំឡុងពេល សប្តាហ៍ដំបូងនៃការចេញផ្សាយរបស់ខ្លួន៕
