សិល្បៈ និង កម្សាន្ត

តារាសម្តែង ស្រីកូរ៉េខាងត្បូង Park Shin Hye រំលឹកពីការធំធាត់ នៅអាផាតមិនពាក់ កណ្តាលបន្ទប់ក្រោមដី និងឪពុកធ្វើការជាអ្នកបើកបរតាក់ស៊ី

កូរ៉ខាងត្បូង៖តារាសម្តែងកូរ៉េខាងត្បូង នាង Park Shin Hye បានរំលឹកថា គ្រួសាររបស់នាងរស់នៅ ក្នុងអាផាតមិនពាក់កណ្តាលបន្ទប់ក្រោមដី ហើយឪពុករបស់នាងធ្វើការ ជាអ្នកបើកបរតាក់ស៊ី បន្ទាប់ពីពួកគេបានផ្លាស់ទៅទីក្រុងសេអ៊ូល ដើម្បីគាំទ្រមហិច្ឆតាអាជីវកម្មរបស់នាង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

យោងតាមកាសែត The Chosun Daily បានចេញផ្សាយថា នាង Park បានចែករម្លែកបទពិសោធន៍នេះក្នុងអំឡុងពេលបង្ហាញខ្លួនរបស់នាងនៅកម្មវិធី “You Quiz on the Block” របស់ទូរទស្សន៍ tvN នៅថ្ងៃទី ២១ ខែមករា។ នាងបាននិយាយថា គ្រួសាររបស់នាងបានប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំង បន្ទាប់ពីផ្លាស់ទីលំនៅពីស្រុកកំណើតរបស់ពួកគេគឺទីក្រុងក្វាងជូ ទៅកាន់រដ្ឋធានីកូរ៉េខាងត្បូង។

នាង Park បានបន្តថា ឪពុករបស់ខ្ញុំបើកតាក់ស៊ី ហើយម្តាយរបស់ខ្ញុំធ្វើការធានារ៉ាប់រង អាហារនៅសាលារៀន និងសម្អាត។ នេះបើយោង តាមតារាសម្តែងរូបនេះថា សូម្បីតែបន្ទាប់ពីនាងបានបង្ហាញខ្លួនជាលើកដំបូង ក្នុងឧស្សាហកម្មកម្សាន្តក៏ដោយ ឪពុកម្តាយរបស់នាងនៅតែបន្តធ្វើការ បានដាក់សម្ពាធលើនាងឲ្យទទួលបានជោគជ័យយ៉ាងឆាប់រហ័ស ។

នាង Park បានពន្យល់ថា ខ្ញុំគិតថា ខ្ញុំត្រូវទទួលបានជោគជ័យ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ខ្ញុំជឿថាអាជីពនេះនឹងរកប្រាក់ចំណូលបានច្រើន ហើយខ្ញុំបានលះបង់ខ្លួនឯងចូលទៅក្នុងការសម្តែងដោយមានការប្តេជ្ញាចិត្ត ដើម្បីសងសឹកការលះបង់របស់ឪពុកម្តាយខ្ញុំ។

នេះបើយោងតាម AsiaOne ប្រាប់ឲ្យដឹងថា ឥឡូវនេះមាន អាយុ ៣៦ ឆ្នាំ អាជីពរបស់នាង Park បានចាប់ផ្តើមបន្ទាប់ពីគ្រូបង្រៀនម្នាក់​ បានលើកទឹកចិត្តនាង ឲ្យសម្តែងសម្រាប់តួនាទីសំខាន់ក្នុងវីដេអូចម្រៀង របស់តារាចម្រៀង និងផលិតករកូរ៉េខាងត្បូង Lee Seung Hwan ឆ្នាំ ២០០១ ។ រូបថតរបស់នាង Park ត្រូវបានផ្ញើទៅក្រុមហ៊ុនរបស់ Lee ហើយនាងត្រូវបានជ្រើសរើសសម្រាប់តួនាទីនេះ៕

Most Popular

To Top