កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះតារាចម្រៀងស្រីកូរ៉េខាងត្បូង នាង Jisoo សមាជិកក្រុម BLACKPINK បានក្លាយជាប្រធាន បទក្តៅគគុកមួយ ខណៈវីដេអូឃ្លីបរបស់ក្រុមនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើអ៊ីនធើណេត។
វីដេអូឃ្លីបដែលកំពុងពេញនិយមនេះ គឺតារាចម្រៀងស្រីកូរ៉េខាងត្បូង Jisoo ត្រូវបានគេចោទប្រកាន់ថា ត្រូវបានសមាជិក ៣ នាក់ផ្សេងទៀត មិនអើពើពេល កំពុងច្រៀងនៅលើឆាក ។ អ្នកលេងអ៊ីនធើណេតជាច្រើន បានសម្តែងការខកចិត្ត ចំពោះសមាជិកទាំងនោះចំពោះការធ្វើពុតដូចជាមិនមានរូបនាង។
ទោះជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀត មានអារម្មណ៍ថា ពួកគេកំពុងធ្វើហួសហេតុពេក ហើយពួកគេមិនឃើញ មានអ្វីខុសនោះទេ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បាននិយាយថា ម៉្យាងវិញទៀត នាង Jisoo ពីមុនទទួលបានការចាប់អារម្មណ៍ ដោយសារតែត្រូវបានគេចោទប្រកាន់ថា “មិនអើពើ”៕
