ហុងកុង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Keung To សមាជិកក្រុមចម្រៀងបុរសហុងកុងដ៏ល្បី Cantopop MIRROR ត្រូវបានអ្នកគាំទ្រ មើលឃើញថា លោកបានប្តូរទៅប្រើប្រាស់រថយន្ត Suzuki Jimny បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធនឹងរថយន្ត BMW iX របស់លោកកាលពីឆ្នាំមុន ។
យោងតាមកាសែត The Standard បានចេញផ្សាយថា តារាចម្រៀងវ័យ ២៧ ឆ្នាំរូបនេះថ្មីៗនេះត្រូវបានគេឃើញបើកបររថយន្ត Suzuki Jimny ពណ៌ខៀវប្រភេទ four-wheel drive។ រថយន្តជប៉ុននេះមានតម្លៃលក់ រាយ ២០០,០០០ ដុល្លារហុងកុង ស្មើនឹង ២៥,៦២៣ ដុល្លារអមេរិក នៅពេលថ្មី ឬប្រហែល ១០០,០០០ ដុល្លារហុងកុងនៅលើទីផ្សារមួយទឹក ។
លោក Keung បានទទួលប័ណ្ណបើកបរសាកល្បង របស់លោកកាលពីឆ្នាំមុន បន្ទាប់ពីបានរៀនមេរៀនជាង ១០ និងប្រឡងជាប់បើកបរ លើកដំបូងរបស់លោក ។ មិនយូរប៉ុន្មាន លោកបានជួបគ្រោះថ្នាក់តិចតួច ខណៈពេលកំពុងបើកបររថយន្ត BMW iX របស់លោក ដែលមានតម្លៃប្រហែល ៦០០,០០០ ដុល្លារហុងកុង ។ ហេតុការណ៍នេះបណ្តាល ឲ្យមានស្នាមឆ្កូតស្រាលៗនៅលើរថយន្ត ហើយលោក Keung មិនរងរបួសឡើយ៕
