សិល្បៈ និង កម្សាន្ត

រឿងអាស្រូវបុក ហើយរត់គេចខ្លួន របស់តារាសម្តែងស្រីចិន នាង Gina Jin បានលេចចេញជាថ្មីតាមអ៊ីនធើណេត

ចិន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការចោទប្រកាន់លើហេតុការណ៍មួយថា តារាសម្តែងស្រីជនជាតិចិន នាង Gina Jin បានបង្កគ្រោះ ថ្នាក់ចរាចរណ៍ ហើយរត់គេចខ្លួនពីកន្លែងកើតហេតុ បានលេចចេញជាថ្មីនៅលើបណ្តាញសង្គម ដែលទាក់ទាញការត្រួត ពិនិត្យជាសាធារណៈឡើងវិញ ។

យោងតាម Sohu បានឱ្យដឹងថា នាង Jin ត្រូវបានចោទប្រកាន់ថាបានបើករថយន្តបុកផ្លាកសញ្ញាចរាចរណ៍ និងជញ្ជាំងអគារមួយនៅស្រុក Keqiao ក្រុង Shaoxing ខេត្ត Zhejiang ប្រទេសចិន កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៥។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ជំនួយការរបស់លោក Xu Changqing បានរងរបួសស្រាល ។ ដំបូងឡើយ ប៉ូលីសចរាចរណ៍បានសម្រេចថា លោក Xu ទទួលខុសត្រូវទាំងស្រុង ចំពោះគ្រោះថ្នាក់នេះ ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនធានារ៉ាប់រងមួយបានពិនិត្យមើលវីដេអូឃ្លាំមើលនៅពេលក្រោយ ហើយបានសន្និ ដ្ឋានថា នាង Jin បានបើកបរនៅពេលនោះ ធ្វើឲ្យក្រុមហ៊ុននេះដាក់ពាក្យបណ្តឹងដោយចោទប្រកាន់ពីការក្លែងបន្លំធានារ៉ាប់រង។ នាង Jin ត្រូវបានគេរាយការណ៍ថា បានបង់ប្រាក់ចំនួន ១០៥,០០០ យន់ (១៥,១០០ ដុល្លារអាមេរិក) ដើម្បីដកសំណុំរឿងនេះ។

អាជ្ញាធរមិនទាន់បានចេញផ្សាយការសន្និដ្ឋាន ជាផ្លូវការលើហេតុការណ៍នេះនៅឡើយទេ។ នាងJin  និងស្ទូឌីយោរបស់នាងមិនទាន់ឆ្លើយតប ទៅនឹងការចោទប្រកាន់នេះ នៅឡើយទេ ខណៈឪពុកម្តាយរបស់នាងបានបដិសេធមិនធ្វើអត្ថាធិប្បាយ ។ ករណីនេះត្រូវបានលើកឡើង ជាសាធារណៈឡើងវិញនៅថ្ងៃសុក្រ ដែលធ្វើឲ្យតារាស្រីរូបនេះវិលមកចាប់អារម្មណ៍វិញ ។

យោងតាម Sin Chew Daily ថា ប្រសិនបើជីនត្រូវបានរកឃើញថា បានរំលោភច្បាប់ នាងអាចប្រឈមមុខនឹងការឃុំខ្លួន និងការដកហូតប័ណ្ណ បើកបររបស់នាង។ លោក Xu ត្រូវបានចោទប្រកាន់ថាបានទទួលខុសត្រូវជំនួសនាង ក៏អាចប្រឈមមុខនឹងការចោទប្រកាន់ និងអាចជាប់ពន្ធនាគារផងដែរ ៕

Most Popular

To Top