កូរ៉េខាងត្បូ ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីនាង Lisa សមាជិកក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូ BLACKPINK បានធ្វើឲ្យអ្នកលេងអ៊ីនធើណេត មានការចាប់អារម្មណ៍ យ៉ាងខ្លាំងជាមួយនឹងរូបថតសិចស៊ី និងបង្ហាញអាវទ្រនាប់ របស់នាងនៅលើបណ្តាញសង្គម Instagram ។
នាង Lisa ត្រូវបានគេដឹងថា នាងបានធ្វើឲ្យបេះដូងបុរសៗ លោតញាប់ជាមួយនឹងរូបភាពរបស់នាង ហើយនៅថ្ងៃទី ៤ ខែកុម្ភៈ តារារូបនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំង ជាមួយនឹងរូបភាពបង្ហាញអាវទ្រនាប់របស់នាង។
រូបភពទាំងនោះ នាង Lisa កំពុងធ្វើការជាមួយ Airbnb ហើយបានថតរូបស្អាតៗ មួយចំនួនក្នុងព្រិល ប៉ុន្តែវាជាសម្លៀកបំពាក់បណ្តាលឲ្យមានប្រតិកម្ម ។ ទោះបីជាមានព្រិល និងអាកាសធាតុត្រជាក់ក៏ដោយ នាង Lisa គឺជាអាវទ្រនាប់ពណ៌ខ្មៅសាមញ្ញ និងបង្ហាញជាផ្នែកមួយ នៃសម្លៀកបំពាក់ ដែលផ្ទុយពីលំនាំនៃរូបរាងផ្សេងទៀត។
មិនគួរឲ្យភ្ញាក់ផ្អើលទេ រូបភាពទាំងនោះ បានធ្វើឲ្យអ៊ីនធើណេត មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអ្នកលេងអ៊ីនធើណេត បានចែករម្លែកការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះរូបរាងដ៏ស្រស់ស្អាតរបស់នាង Lisa ក្នុងឈុតនេះ និងរូបរាងដ៏ស្អាតរបស់នាង៕
