អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ The Standard បានប្រាប់ឲ្យដឹងថា អតីតកីឡាករបាល់ទាត់ឆ្នើមអង់គ្លេស លោក David Beckham បានចែករម្លែកព័ត៌មានថ្មីៗអំពីគ្រួសារ ដែលមានម្តាយ និងប្អូនស្រីរបស់លោកដែលកម្របានឃើញ ចំពេលមានជម្លោះជាសាធារណៈ ជាមួយកូនប្រុសរបស់លោកឈ្មោះ លោក Brooklyn ។
អតីតកីឡាករបាល់ទាត់រូបនេះ បានបង្ហោះរូបថតមួយសន្លឹកកាលពីថ្ងៃសុក្រ ដោយកំពុងញ៉ាំអាហារថ្ងៃត្រង់ជាមួយម្តាយរបស់លោក គឺ លោកស្រី Sandra Beckham និងបងស្រី Joanne នៅ Essex។ លោកបានដាក់ចំណងជើងថា “គ្មានអ្វីល្អជាង Pie & Mash ជាមួយម៉ាក់ទេ។ ស្រឡាញ់ម៉ាក់ណាស់”។
ការបង្ហោះនេះ បានកើតឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍ដ៏វែងរបស់ Brooklyn កាលពីខែមុនដែលចោទប្រកាន់ពីបញ្ហាគ្រួសារ ក៏បាននិយាយអំពី លោកយាយ Sandra ផងដែរ ។ លោក Brooklyn បានអះអាងថា ម្តាយរបស់គាត់ឈ្មោះ Victoria បានហៅគាត់ថា “អាក្រក់” ក្នុងអំឡុងពេលរៀបចំពិធីមង្គលការ ពីព្រោះគាត់ និង ភរិយារបស់គាត់ឈ្មោះ Nicola Peltz បានជ្រើសរើសអង្គុយជីដូន របស់ពួកគេនៅតុកំពូល ជំនួសឲ្យឪពុកម្តាយរបស់ពួកគេ។ គាត់បានពន្យល់ថា Sandra ដែលបានលែងលះពីឪពុករបស់ David គឺ Ted និងជីដូនដែលបានស្លាប់របស់ Nicola បានចូលរួមតែម្នាក់ឯង ដូច្នេះពួកគេបានអង្គុយជាមួយគូស្នេហ៍នេះ ។
យោងតាម The Mirror បាននិយាយថា លោក Brooklyn កំពុងមានភាពស្និទ្ធស្នាលជាមួយជីដូន របស់គាត់ឈ្មោះ Sandra ។ គាត់បានចំណាយពេលច្រើន ជាមួយជីដូនជីតា របស់គាត់កាលពីគាត់នៅក្មេងដូចលោក David និងអ្នកនាង Victoria ដែរ៕
