កូរ៉េខាងត្បូង ៖ ជិតមួយឆ្នាំហើយចាប់តាំង ពីការចោទប្រកាន់ថា តារាសម្តែងលោក Kim Soo-hyun បានណាត់ជួបជាមួយ តារាសម្តែង Kim Sae-ron កាលពីនៅក្មេងត្រូវបានបង្ហោះនៅលើ YouTube ខណៈប៉ូលីសនិយាយថា ពួកគេឥឡូវនេះជិតដល់ទីបញ្ចប់ នៃការស៊ើបអង្កេតលើពាក្យបណ្តឹងរបស់លោក Kim Soo-hyun ជាមួយក្រុមគ្រួសារដែល បាត់បង់ Kim Sae-ron និងប្រតិបត្តិករឆានែល នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily ។
បើយោងតាមទីភ្នាក់ងារប៉ូលីសទីក្រុងសេអ៊ូលថា អ្នកស៊ើបអង្កេតនៅសង្កាត់ Gangnam និង Seongdong បាននឹងកំពុងពិនិត្យមើលការចោទប្រកាន់ជាបន្តបន្ទាប់ ដែលដាក់ដោយលោក Kim Soo-hyun ក្រុមគ្រួសារ Kim Sae-ron និង Kim Se-ui ប្រតិបត្តិករឆានែល YouTube Hoverlab រវាងខែមីនា និងខែមិថុនា ឆ្នាំមុន នេះ ។ ករណីមួយចំនួននឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ។
លោក Park Jeong-ho ស្នងការនៃទីភ្នាក់ងារប៉ូលីស ទីក្រុងសេអ៊ូល បានផ្តល់សញ្ញានៅថ្ងៃទី ២៦ ខែមករាថា ការស៊ើបអង្កេតជិតដល់ទីបញ្ចប់ហើយ ។ លោកបានថ្លែងក្នុងសន្និសីទ សារព័ត៌មានជាប្រចាំថា យើងកំពុងធ្វើការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ហើយវាស្ថិតក្នុងដំណាក់កាលចុងក្រោយ។ យើងរំពឹងថានឹងឈាន ដល់ការសន្និដ្ឋានក្នុងពេលឆាប់ៗនេះ៕
