កូរ៉េខាងត្បូង ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ករតារាចម្រៀងស្រីកូរ៉េខាងត្បូងនាង Giselle ដែលជាសមាជិកក្រុមតារាចម្រៀង កូរ៉េខាងត្បូងដ៏ល្បីល្បាញមួយ Aespa កំពុងល្បីពេញអ៊ីនធើណេត ដោយសារតែចង្កេះតូច និងសមាមាត្រមិនធម្មតារបស់នាង ក្នុងអំឡុងពេលបង្ហាញខ្លួនថ្មីៗនេះ។
នៅថ្ងៃទី ១៩ ខែកុម្ភៈ ក្រុមតារាចម្រៀង កូរ៉េខាងត្បូង Aespa បានចូលរួមហាង Mise-en-scène pop-up ដោយមើលទៅស្រស់ស្អាតខ្លាំងណាស់ ក្នុងសម្លៀកបំពាក់ពណ៌ស។ នាង Giselle ក៏បានទាក់ទាញចំណាប់អារម្មណ៍ចំពោះរូបរាងរបស់នាងផងដែរ។
យ៉ាងណាក៏ដោយ វាគឺជាចង្កេះតូច និងសមាមាត្រមិនធម្មតារបស់នាង Giselle បានបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកនិយមលេងអ៊ីនធើណេត។ តារារូបនេះស្លៀករ៉ូបពណ៌សតឹង បង្ហាញពីសមាមាត្រមិនធម្មតាទាំងអស់របស់នាង Giselle ចាប់ពីចង្កេះតូចរបស់នាង រហូតដល់រាងស្លីម និងរបៀបដែលវាសមនឹងកម្ពស់របស់នាង។
នៅពេលរូបថត ទាំងនោះត្រូវបានបង្ហោះ អ្នកប្រើប្រាស់អ៊ីនធើណេត មិនអាចលាក់បាំងការភ្ញាក់ផ្អើលរបស់ពួកគេចំពោះរូបរាង និងសមាមាត្រ របស់តារារូបនេះ រួមជាមួយនឹងរូបរាងដ៏ទាក់ទាញ របស់នាងបានឡើយ៕
