ជប៉ុន៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ ឪពុករបស់នាង Daniela សមាជិកក្រុមតារាចម្រៀងជប៉ុន KATSEYE ត្រូវបានចោទប្រកាន់ថា បានរើសអើង ជាតិសាសន៍ ចំពោះសមាជិកម្នាក់ទៀត ក្នុងនោះក្រុមប្រឹក្សាសហគមន៍ អនឡាញមួយបានរីករាលដាល យ៉ាងទូលំទូលាយ ចំពោះភាពខុសគ្នានៃអាកប្បកិរិយា នៅពេលថតរូបជាមួយសមាជិកម្នាក់ៗ។
គាត់បានបង្ហោះចំណងជើងដ៏ស្រលាញ់មួយ មានរូបសញ្ញាបេះដូងសម្រាប់កូនស្រីរបស់គាត់។ គាត់បានបង្ហាញពីក្តីស្រលាញ់របស់គាត់ចំពោះនាង Lara ដោយហៅនាងថាជាតារាល្បី។ ចំពោះនាង Sophia គាត់បានបង្ហាញការគាំទ្រ ដោយហៅនាងថា ជាតារាល្បីហ្វីលីពីន។
ទោះជាយ៉ាងណាក៏ដោយ ចំពោះសមាជិកក្រុមតារាចម្រៀងជប៉ុន KATSEYE នាង Yoonchae គាត់គ្រាន់តែសរសេរថា “Atlanta”។
មនុស្សជាច្រើនមានអារម្មណ៍ថា គាត់គ្រាន់តែសរសេរអំពីទីក្រុងនេះ ដោយសារតែការប្រគុំតន្ត្រីនៅថ្ងៃនោះគឺនៅ Atlanta ហើយថាគាត់គ្មានអ្វីល្អជាងនេះដើម្បីនិយាយនោះទេ។ អ្នកលេងអ៊ីនធើណេតមានការខឹងសម្បារយ៉ាងខ្លាំង ហើយថា គាត់គួរតែខ្មាសអៀន ចំពោះសកម្មភាពរបស់គាត់៕
