កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីកំណើតចិននាង Ningning សមាជិកក្រុមតារាចម្រៀងកូរ៉េខាងត្បូង Aespa ទើបតែធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលជាមួយនឹងរូបថតស្ទើរតែអាក្រាតកាយ របស់នាងដែលស្ថិតនៅលើគម្របទស្សនាវដ្តី ដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង។
នាងបានថតរូបសម្រាប់ទស្សនាវដ្តី DAZED Korea ដោយស្លៀកតែអាវរោមសត្វ ដ៏ធំមួយប៉ុណ្ណោះ។ ទស្សនា និងអ្នកគាំទ្រស្ទើរតែមើលមិន ឃើញរូបរាងរបស់នាងទាល់តែសោះ! នាងក៏បានធ្វើរូបរាងស្រដៀងទៅនឹងអាក្រាតកាយ ដោយនាងបានលើកអាវរោមសត្វពីលើខ្លួននាង ខណៈពេលដែលនាងថតរូបអាក្រាតកាយ ។
នាង Ningning មានឈ្មោះ ពិតថា Ning Yizhuo នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០០២ នៅទីក្រុងហាប៊ីន ប្រទេសចិន។ នាងបានបញ្ចប់ការសិក្សា ពីសាលាមធ្យមសិក្សាទុតិយភូមិសាកលវិទ្យាល័យ Harbin Normal និងសាលាតន្ត្រីសហសម័យប៉េកាំង។ ក្នុងអំឡុងឆ្នាំដំបូងៗរបស់នាង នាងត្រូវបានគេដាក់រហស្សនាមថា ” Ningning ” ក្រោយមកនាងបានប្រើជាឈ្មោះលើឆាក របស់នាងក្នុងអាជីពរបស់នាង។
នាង Ning Yizhuo ត្រូវបានអ្នកគាំទ្រស្គាល់ថា ជា នាង Ningning ជាតារាចម្រៀងជនជាតិចិនម្នាក់ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង។ នាងជាសមាជិកនៃក្រុមចម្រៀងនារីកូរ៉េខាងត្បូង Aespa ៕
