សិល្បៈ និង កម្សាន្ត

នាង Yoonchae សមាជិកក្រុម KATSEYE រងការរិះគន់ ចំពោះការលេងសើច ដោយការបញ្ចេញសំឡេងខ្លាំងៗ ដាក់សមាជិកម្នាក់ទៀត

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា វីដេអូមួយកាលពីមុនរបស់តារាចម្រៀងស្រីកូរ៉េខាងត្បូង Yoonchae សមាជិកក្រុមតារាចម្រៀងស្រី KATSEYE ដែលមានសមាជិក ៦ នាក់ បានរីករាលដាលយ៉ាងឆាប់រហ័សលើបណ្តាញសង្គម បន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានចំអកឲ្យសមាជិកម្នាក់ទៀត នាង Sophia។

ថ្មីៗនេះ ក្នុងចំណោមភាពចម្រូងចម្រាសដែលកំពុងបន្តទាក់ទងនឹងការសម្រាករបស់ Manon ឪពុករបស់តារាចម្រៀងស្រី Daniela ត្រូវបានចោទប្រកាន់ថា បានរើសអើងជាតិសាសន៍ចំពោះនាង Yoonchae។

ការបង្ហោះសហគមន៍អនឡាញមួយបានទាក់ទាញការមើលជាង ៧៦,០០០ ដងនៃវីដេអូរបស់ នាង Yoonchae ចម្លងការបញ្ចេញសំឡេងភាសាអង់គ្លេសរបស់នាង Sophia។

អ្នកលេងអ៊ីនធើណេត K-Netizens មានអារម្មណ៍ថា ក្នុងនាមជាក្រុមពហុជាតិសាសន៍ ពួកគេត្រូវការការអប់រំបន្ថែមទៀតអំពីការគោរពគ្នាទៅវិញទៅមក៕

Most Popular

To Top