កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា សម្រស់ដ៏អស្ចារ្យ និងរាងកាយដ៏សិចស៊ីរបស់តារាចម្រៀងនាង Jeongyeon សមាជិកក្រុមតារាចម្រៀងកូរ៉េខាងត្បូង TWICE អំឡុងពេលសម្តែងថ្មីៗនេះ បានក្លាយជាប្រធានបទក្តៅគគុកនៅលើអ៊ីនធើណេត។
នាថ្ងៃទី ២៣ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) ក្រុម TWICE បានសម្តែងបទចម្រៀង “Strategy” នៅលើកម្មវិធី The Tonight Show Starring Jimmy Fallon។ នៅពេលដែលវីដេអូនេះត្រូវបានបង្ហោះនៅលើ TikTok ផ្លូវការដែរ។
អ្នកលេងអ៊ីនធើណេតបានចែករម្លែកការសរសើរចំពោះការសម្តែងនេះ វាហាក់ដូចជាមតិយោបល់ភាគច្រើនមិនអាចមើលរំលងរូបរាង និងសម្រស់របស់នាង Jeongyeon បានទេ។
នៅលើបណ្តាញសង្គម X អ្នកលេងអ៊ីនធើណេតមិនអាចឈប់ចែករម្លែកពីរបៀបដែលនាង Jeongyeon មើលទៅគួរឲ្យភ្ញាក់ផ្អើលក្នុងអំឡុងពេលសម្តែង និងរូបរាងទូទៅរបស់តារារូបនេះបានទេ។
ជាពិសេស ក្នុងចំណោមការរិះគន់ឥតឈប់ឈរ ចំពោះរចនាប័ទ្មរបស់នាង Jeongyeon ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អ្នកលេងអ៊ីនធើណេត មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសម្លៀកបំពាក់របស់តារារូបនេះក្នុងអំឡុងពេលសម្តែង៕
