កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងប្រុសកូរ៉េខាងត្បូង lok Jungkook សមាជិកក្រុម BTS ថ្មីៗនេះបាននិយាយ ជាមួយអ្នកគាំទ្រអំពីប្រធានបទ “ចម្រូងចម្រាស” មួយលើបណ្តាញសង្គមដែលបង្កឲ្យមានប្រតិកម្មក្តៅ គគុកចំពោះអ្នកគាំទ្រ។
កាលពីអតីតកាល លោក Jungkook ត្រូវបានគេប្រទះឃើញថា កំពុងជក់បារីអេឡិចត្រូនិច បន្ថែមពីលើវីដេអូ Papar azzi បង្ហាញពី idol រូបនេះកំពុងជក់បារីពេលនៅក្រៅប្រទេស ។ ករណីទាំងនេះបានកើតឡើងបន្ទាប់ពី idol រូបនេះហួសអាយុស្របច្បាប់ ប៉ុន្តែដោយសារតែការហាមឃាត់ ជុំវិញការជក់បារីរបស់ idol លោកត្រូវបានជំទាស់មួយចំនួន។
លោក Jungkook តែងតែប្រឆាំង នឹងគំនិតនៃរូបរាង និងអាកប្បកិរិយារបស់ idol ហើយថ្មីៗនេះបានបន្តធ្វើដូច្នេះ ក្នុងអំឡុងពេលផ្សាយផ្ទាល់។ នៅថ្ងៃទី ២៦ ខែកុម្ភៈ ម៉ោងនៅកូរ៉េ idol រូបនេះបានផ្សាយផ្ទាល់នៅលើ Weverse ដោយជជែកជាមួយអ្នកគាំទ្រពេលកំពុងច្រៀងខារ៉ាអូខេជាមួយបងប្រុស និងមិត្តភក្តិរបស់លោក។
អំឡុងពេលផ្សាយផ្ទាល់ Jungkook បាននិយាយថា លោកចង់និយាយ អំពីការជក់បារី ទោះបីជាគាត់លែងជក់បារីទៀត ហើយក៏ដោយ ។លោក Jungkook បន្តដោយសួរថាហេតុអ្វីបានជា លោកមិនអាចនិយាយអំពីវាបាន ព្រោះលោកមានអាយុជិត ៣០ ឆ្នាំហើយ៕
