សិល្បៈ និង កម្សាន្ត

នាង Jennie សមាជិកក្រុម BLACKPINK ជាមួយនឹងមិត្តប្រុសថ្មី កំពុងល្បីពេញប្រព័ន្ធអ៊ីនធើណេត

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា សកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង Jennie ក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូង BLACKPINK ត្រូវបានផ្សារភ្ជាប់ទៅនឹងពាក្យចចាមអារ៉ាម អំពីការណាត់ជួបម្តងទៀត ជាមួយមិត្តប្រុសថ្មី របស់នាងកំពុងល្បីពេញប្រព័ន្ធអ៊ីនធើណេត ។

ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ តារាចម្រៀងស្រីកូរ៉េខាងត្បូង នាង Jennie ត្រូវបានផ្សារភ្ជាប់ជាមួយនឹងតារាផ្សេងទៀត រួមទាំងតារាចម្រៀងប្រុស V របស់ក្រុម BTS និងតារាចម្រៀងប្រុស Kai របស់ក្រុម EXO។

តារារូបនេះក៏ត្រូវបានផ្សារភ្ជាប់ជាមួយ នឹងតារាសម្តែងអាមេរិក Nico Hiraga ផងដែរ ដោយសារតែនាងត្រូវបានគេប្រទះឃើញជាមួយគាត់ ខណៈក្រុមកំពុងធ្វើដំណើរទេសចរណ៍ នៅប្រទេសកាណាដា។ ភស្តុតាងបន្ថែមបានលេចចេញនៅពេលក្រោយក្នុងទម្រង់ជាវត្ថុគូស្នេហ៍ដែលតារាទាំង ២ នាក់ ត្រូវបានគេចែករម្លែកលើបណ្តាញសង្គម។

ក្រុមនេះគួរឲ្យកត់សម្គាល់បានចូលរួម ក្នុងសកម្មភាពក្រុមមួយចំនួនសម្រាប់ការចេញផ្សាយ ដែលជាចំណុចនៃការរិះគន់សម្រាប់អ្នកខ្លះ។ អវត្តមានរបស់មាង Jennie ត្រូវបានផ្សារភ្ជាប់ទៅនឹងវិស្សមកាល របស់តារារូបនេះជាមួយលោក Nico ខណៈតារាទាំង២ នាក់បានចែករម្លែករូបថតរបស់ពួកគេ នៅរមណីយដ្ឋានរដូវរងា៕

Most Popular

To Top