សិល្បៈ និង កម្សាន្ត

ស្ត្រីអាយុ ៨៥ ឆ្នាំ ក្លាយជានិស្សិតចំណាស់ជាងគេបំផុត របស់កូរ៉េខាងត្បូង ដែលបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់រៀនមិនសូវចេះរហូតដល់អាយុ ៧៨ ឆ្នាំ ហើយស្ថិតក្នុងអាយុ ៨៥ ឆ្នាំ បានក្លាយជានិស្សិតបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យចំណាស់ជាងគេបំផុត របស់កូរ៉េខាងត្បូង នេះជាភស្តុតាងរស់រវើកមួយថា ការរៀនសូត្រគ្មានដែនកំណត់អាយុឡើយ ។

ពិធីប្រគល់សញ្ញាបត្រនៅសាកលវិទ្យាល័យ Sookmyung Women’s University ជាសាកលវិទ្យាល័យស្រាវជ្រាវ ស្ត្រីឯកជនមួយនៅ Yongsan-gu ទីក្រុងសេអ៊ូល នៅថ្ងៃទី ២៧ ខែកុម្ភៈ លោកស្រី Kim Jeong-ja បានដើរយឺតៗ ទៅកាន់វេទិកា ធ្វើឲ្យសាលប្រជុំបានផ្ទុះឡើង ដោយការទះដៃអបអរសាទរយ៉ាងយូរ ។

លោកស្រីបានទទួលសញ្ញាបត្ររង ផ្នែកសុខុមាលភាពសង្គមពីវិទ្យាស្ថានអប់រំអនាគត របស់សាកលវិទ្យាល័យ ជាការបញ្ចប់នៃដំណើររយៈពេល ៧ ឆ្នាំបានចាប់ផ្តើមនៅពេលលោកស្រីរៀនអាន និងសរសេរអក្ខរក្រមកូរ៉េជាលើកដំបូង។

យោងតាមការចេញផ្សាយពីគេហទំព័រ  The Korea Times ថា លោកស្រីបាននិយាយថា ពេលវេលានេះមានដោយសារ តែអ្វីគ្រប់យ៉ាង ដែលខ្ញុំបានរៀននៅទីនេះ និងដោយសារតែមិត្តភក្តិរបស់ខ្ញុំដែលបានសិក្សា និងអបអរសាទរ នៅក្បែរខ្ញុំ។ កើតជាកូនច្បងក្នុងចំណោមកូន ៨ នាក់ លោកស្រី Kim ធំធាត់ក្នុងស្រមោលនៃសង្គ្រាម។ ក្រុមគ្រួសាររបស់លោកស្រីត្រូវបានបង្ខំឲ្យជម្លៀសទៅកោះ Geoje ដើម្បីគេចពីការទម្លាក់គ្រាប់បែក។

លោកស្រី Kim បានរំលឹកថា នៅសម័យកាលរបស់លោកស្រី  ក្មេងស្រីមិនត្រូវបានអនុញ្ញាតឲ្យចូលរៀនទេ ហើយលោកស្រី  ត្រូវធ្វើការរហូតដល់ក្រចកដៃ របស់ខ្ញុំរហែកចេញ។ ពីការងារជួយការងារផ្ទះ និងរោងចក្រផលិតប្រអប់អាហារថ្ងៃត្រង់ រហូតដល់បន្ទប់ទឹកសាធារណៈ លោកស្រីបានធ្វើការងារណាមួយដែលមានប្រាក់ខែខ្ពស់។ បន្ទាប់ពីធ្វើការពេញមួយជីវិតដើម្បីផ្គត់ផ្គង់គ្រួសារ និងកូន ៣ នាក់របស់លោកស្រី  លោកស្រី បានស៊ូទ្រាំនឹងការវះកាត់៣ដងសម្រាប់ឆ្អឹងខ្នងកោង៕

Most Popular

To Top