កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ channelnewsasia បានប្រាប់ឲ្យដឹងថា ចាប់តាំងពីពេលនោះមក នាង Sandara Park បានធ្វើសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម Instagram របស់នាង ដើម្បីឆ្លើយតបទៅនឹងការអះអាងរបស់ នាង Park Bom ដោយនិយាយថា ខ្ញុំមិនដែលប្រើប្រាស់គ្រឿងញៀនទេ ហើយខ្ញុំសូមជូនពរឲ្យអ្នកមានសំណាងល្អ។
ការសង្ស័យអំពីជម្លោះរវាង នាង Sandara Park សមាជិកក្រុមតារាចម្រៀងស្រី កូរ៉េខាងត្បូង 2NE1 និងនាង Park Bom កាន់តែខ្លាំងឡើង បន្ទាប់ពីនាង Sandara Park បានឈប់តាមដានសមាជិក ក្រុមរបស់នាងនៅលើបណ្តាញសង្គម Instagram បន្ទាប់ពីមានភាពចម្រូងចម្រាសបង្កឡើង ដោយការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងត្រូវបានលុបចោល។
នាង Sandara Park លែងតាមដាន នាង Park Bom នៅលើវេទិកាទៀតហើយ ខណៈពេលដែលនៅតែតាមដានសមាជិកដទៃទៀត CL និង Minzy។ នាង Park Bom ក៏លែងតាមដាន នាង Sandara Park ដែរ។ នៅពេលសរសេរនេះ នាង Park Bom កំពុងតាមដានតែគណនីមួយនៅលើវេទិកានេះប៉ុណ្ណោះ គឺគណនីរបស់តារាសម្តែងកូរ៉េខាងត្បូង Lee Min-ho។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ នាង Park Bom បានបង្ហោះម្តងហើយម្តងទៀតនៅលើបណ្តាញសង្គមដោយអះអាងថា Lee គឺជាស្វាមីរបស់នាង។ ភ្នាក់ងាររបស់តារាសម្តែងរូបនេះបានបញ្ជាក់ថា ការអះអាងទាំងនេះគឺ “គ្មានមូលដ្ឋានទាំងស្រុង” ហើយថា Lee មិនបានស្គាល់ Park Bom ផ្ទាល់នោះទេ។
ការវិវត្តចុងក្រោយនេះកើតឡើងបន្ទាប់ពីនាង Park Bom បានបង្ហោះ និងក្រោយមកបានលុបចោលសេចក្តីថ្លែងការណ៍សរសេរដោយដៃនៅលើបណ្តាញសង្គមនៅថ្ងៃទី ៣ ខែមីនា នាងបានសរសេរថា ដោយសារតែនាង Sandara Park ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវគ្រឿងញៀន ពួកគេបានធ្វើឲ្យនាង Park Bom ក្លាយជាអ្នកញៀនថ្នាំដើម្បីបិទបាំងវា៕
