LA ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ថា បានបាញ់ប្រហារដោយកាំភ្លើងទៅលើផ្ទះប្រណីតរបស់តារាចម្រៀងប៉ុប និងមហាសេដ្ឋី Rihanna នៅ Los Angeles ខណៈតារាចម្រៀងប៉ុប និងជាសហគ្រិនជនជាតិ Barbadian នៅខាងក្នុង ត្រូវបានចាប់ខ្លួនដោយប៉ូលីសនៅថ្ងៃចន្ទ។
មន្ត្រីទីក្រុងបាននិយាយថា ការបាញ់ប្រហារ ត្រូវបានបាញ់ទៅលើវិមាននៅថ្ងៃអាទិត្យ ដោយជនសង្ស័យម្នាក់ ដែលបើកបររថយន្ត Tesla ពណ៌ស បានឈប់នៅម្ខាងផ្លូវ ។ វីដេអូពីលើអាកាសបានបង្ហាញ ពីការវាយប្រហារដោយកាំភ្លើងត្រង់ច្រកទ្វារមួយនៅផ្ទះដ៏ធំទូលាយ ដែលនាង Rihanna រស់នៅជាមួយតារាចម្រៀងរ៉េប A$AP Rocky និងកូន ៣ នាក់របស់ពួកគេ។
នាយកដ្ឋានប៉ូលីស Los Angeles បាននិយាយថា នាង Ivanna Lisette Ortiz ត្រូវបានចាប់ខ្លួននៅផ្សារទំនើបមួយកន្លែងកន្លះម៉ោងបន្ទាប់ពីហេតុការណ៍នេះ។
ប្រធានក្រុម Mike Bland បានប្រាប់អ្នកយកព័ត៌មានថា អាវុធដែលប្រើគឺជាកាំភ្លើងវែងប្រភេទ AR-15។ នាង Ortiz ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម ដោយកំណត់ប្រាក់ធានាចំនួន ១០.២២៥ លានដុល្លារ។
នាង Rihanna ជាតារាចម្រៀង ប៉ុបដ៏ពេញនិយមបំផុត មួយរូបរបស់ពិភពលោក មិនទាន់បានធ្វើអត្ថាធិប្បាយ ជាសាធារណៈលើការបាញ់ប្រហារនេះទេ។
ក្នុងវ័យ ៣៨ ឆ្នាំ Rihanna បានឈ្នះពានរង្វាន់ Grammy Awards ចំនួន៩ ពានរង្វាន់ American Music Awards ចំនួន ១៣ និងពានរង្វាន់ Billboard Music Awards ចំនួន ១២ និងកាន់កំណត់ត្រាពិភពលោក Guinness ចំនួន៦។ ក្នុងចំណោមបទចម្រៀងល្បីៗរបស់នាងគឺ “Umbrella,” “Diamonds” និង “Only Girl (In the World)”។
កាលខែកក្កដា ឆ្នាំ ២០២២ Forbes បានដាក់ឈ្មោះ Rihanna ជាមហាសេដ្ឋីស្ត្រីដែលបង្កើតខ្លួនឯងក្មេងជាងគេនៅ អាមេរិកក្នុងអាយុ ៣៤ ឆ្នាំ។ គិតត្រឹមថ្ងៃចន្ទ ទ្រព្យសម្បត្តិសុទ្ធរបស់នាងត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១ ពាន់លានដុល្លារអាមេរិក៕
