កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សមាជិកក្រុមតារាចម្រៀងកូរ៉េខាងត្បូងប្រុស K-pop DKB និយាយថា ពួកគេមិនទាន់រកប្រាក់ចំណូលពីអាជីពតន្ត្រីរបស់ពួកគេនៅឡើយទេ ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ២០២០ មកដល់នាពេញបច្ចុប្បន្ន។
យោងតាមកាសែត The Chosun Daily បាននិយាយថា សមាជិកទាំង ៨ នាក់របស់ក្រុម (Yi Chan, D1, GK, Heechan, Run, Junseo, Yuku និង Harry June) បានចែករម្លែកព័ត៌មានលម្អិតអំពីជីវិតប្រចាំថ្ងៃរបស់ពួកគេលើវីដេអូមួយដែលចេញផ្សាយនៅថ្ងៃទី ១០ ខែមីនា នៅលើប៉ុស្តិ៍ YouTube Human Story។
សមាជិកបាននិយាយក្នុងវីដេអូថា និយាយឲ្យត្រង់ទៅ ប្រាក់ចំណូលគឺជាបញ្ហារសើបសម្រាប់ពួកយើង។ ប្រសិនបើយើងកំពុងព្យាយាមរកលុយ ខ្ញុំមិនគិតថាយើងអាចជ្រើសរើសការងារនេះបានទេ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលដេញតាមលុយ អ្នកពិតជាមិនគួរធ្វើការងារនេះទេ។
នេះបើយោងតាម Allkpop បាននិយាយថា នៅពេលសួរថាតើពួកគេបានឈាន ដល់ចំណុចស្មើគ្នាឬអត់ ក្រុមនេះបាននិយាយថា ពួកគេមិនបានឈានដល់ចំណុចស្មើគ្នាទេ។
សមាជិកបានពន្យល់ថា ការចំណាយលើការរក្សាសកម្មភាពរបស់តារាដូចជាការលាយ ការតុបតែងខ្លួន និងការផលិតអាល់ប៊ុមអាចខ្ពស់ខ្លាំង។ ពួកគេបានប៉ាន់ប្រមាណថា ដើម្បីរកប្រាក់ចំណេញ ប្រាក់ចំណូលត្រូវតែកើនឡើងទ្វេដង នៃប្រាក់ចំណូលបច្ចុប្បន្នរបស់ពួកគេ។
ក្រុមនេះក៏បានពិពណ៌នា អំពីការរស់នៅយ៉ាងសន្សំសំចៃក្នុងអន្តេវាសិកដ្ឋានរបស់ពួកគេ ដើម្បីកាត់បន្ថយការចំណាយ ជារឿយៗកាត់បន្ថយការ ចំណាយលើអាហារ ខណៈដែលផ្តោតលើការបណ្តុះបណ្តាល និងការសម្តែង ។ សមាជិកក៏ចូលរួមដោយផ្ទាល់ក្នុងការរៀបចំរបាំ និងការផលិតតន្ត្រីផងដែរ ៕
