សិល្បៈ និង កម្សាន្ត

ជ័យជម្នះដ៏ គួរឲ្យភ្ញាក់ផ្អើល របស់ក្រុមចម្រៀង BLACKPINK ក្នុងកម្មវិធីតន្ត្រី ត្រូវបានចោទប្រកាន់ពីបទ “ក្លែងបន្លំ”

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង BLACKPINK បានរកឃើញថា ខ្លួនឯងស្ថិតនៅចំកណ្តាលនៃភាពចម្រូងចម្រាស បន្ទាប់ពីជ័យជម្នះក្នុងកម្មវិធីតន្ត្រី ចុងក្រោយរបស់ពួកគេ។

នៅថ្ងៃទី ១៥ ខែមីនា បេក្ខភាពសម្រាប់ចំណាត់ថ្នាក់លេខ ១ គឺបទ “GO” របស់ BLACKPINK បទ “BANG BANG” របស់ IVE និងបទ “RUDE!” របស់ Hearts2Hearts ។ ទីបំផុត BLACKPINK បានឈ្នះពានរង្វាន់ជាមួយនឹង ៥,៩៣៥ ពិន្ទុ ដោយទទួលបានចំណាត់ថ្នាក់លេខ ១ ។

ទោះជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មានបន្ទាប់ពីលទ្ធផលត្រូវបានចាក់ផ្សាយ ការដាក់ពិន្ទុបានចាប់ផ្តើមទាក់ទាញការរិះគន់។ ការបង្ហោះដ៏ពេញនិយមមួយនៅលើ Pann បានចោទប្រកាន់ប៉ុស្តិ៍ផ្សាយ SBS ថា “លះបង់” IVE ដើម្បីផ្តល់ជ័យជម្នះដល់ BLACKPINK។

ការបង្ហោះដ៏ពេញនិយមនេះ ថែមទាំងបានចោទប្រកាន់ YG Entertainment និង SBS ថា មាន “ទំនាក់ទំនងជិតស្និទ្ធ” ដែលធ្វើឲ្យជ័យជម្នះ ដូចនេះអាចធ្វើទៅបាន។ ភាពមិនស្របគ្នានេះ បានបង្កឲ្យមានការជជែកវែកញែកយ៉ាងឆាប់រហ័សក្នុងការបញ្ចេញមតិ ដោយអ្នកប្រើប្រាស់អ៊ីនធើណេត មួយចំនួនបានចោទប្រកាន់ប្រព័ន្ធផ្តល់ពិន្ទុ របស់កម្មវិធីនេះថាមិនយុត្តិធម៌ ឬពន្យល់មិនបានល្អ៕

Most Popular

To Top