កូរ៉េខាង្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាសម្តែង និងអ្នកដឹកនាំរឿងល្បីឈ្មោះ Hideo Sakaki ដែលបានសម្តែងក្នុងខ្សែភាពយន្ត “Rape-Porn” ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារពីបទឧក្រិដ្ឋ របស់លោកដោយបទបង្ខិតបង្ខំពួកគេ ឲ្យរួមភេទដោយគ្មានការ យល់ព្រមពីតារាសម្តែងស្រី ៤ នាក់។
កាលខែមីនា ឆ្នាំ ២០២២ តារាសម្តែងស្រី ៤ នាក់ផ្សេងគ្នាបានចេញមកចោទប្រកាន់ លោក Sakaki ពីបទបង្ខិតបង្ខំពួកគេឲ្យរួមភេទ ដោយគ្មានការយល់ព្រម។ តារាសម្តែង Kinoshita Houka ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានដោយស្ត្រី ៣ នាក់ផ្សេងគ្នា និងលោក Sakai ត្រូវបានចោទប្រកាន់ថាបានជួយគ្នាទៅវិញទៅមកក្នុងការទាក់ទាញស្ត្រីដែលចង់ចូលទៅក្នុងឧស្សាហកម្មនេះ។
នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក Sakai ត្រូវបានចាប់ខ្លួនជាផ្លូវការបន្ទាប់ពីស្ត្រីម្នាក់ទៀតបានចោទប្រកាន់គាត់ពីបទរំលោភផ្លូវភេទលើនាងក្នុងឆ្នាំ ២០១៦ក្រោមលេសផ្តល់ដំបូន្មាន ដល់ការសម្តែង។ តារាសម្តែងរូបនេះបានសារភាពថា បានរួមភេទជាមួយស្ត្រីបីនាក់ ប៉ុន្តែបានបដិសេធការចោទ ប្រកាន់ពីបទរំលោភសេពសន្ថវៈ។
នៅខែមីនា ឆ្នាំ ២០២៦ លោក Sasaki ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ ៨ឆ្នាំពីបទរំលោភផ្លូវភេទលើស្ត្រីពីរនាក់ ទោះបីជាគាត់នៅតែបន្តបដិសេធ ការចោទប្រកាន់ក៏ដោយ៕
