សិល្បៈ និង កម្សាន្ត

តារាចម្រៀងស្រី K-Pop កំពូលៗ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹងរូបថតផ្សព្វផ្សាយ ដ៏សិចស៊ីរបស់ពួកគេ

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីកូរ៉េខាងត្បូង នាងHyoyeon សមាជិកក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូង Girls’ Generation បានបង្កឲ្យមានការភ្ញាក់ផ្អើល ជាមួយនឹងរូបថតផ្សព្វផ្សាយដ៏សិចស៊ី របស់នាងលើបណ្តាញសង្គម។

នាង Hyoyeon ត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រឡប់មកវិញ ហើយនាងបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ជាមួយនឹងរូបភាពផ្សព្វផ្សាយដ៏សិចស៊ីរបស់នាង។ រូបថតទាំងនោះ តារារូបនេះពាក់សក់ពាក់ពណ៌ទង់ដែង និងអាវទ្រនាប់ ជាមួយនឹងអាវស្បែក និងខោរលុង បង្ហាញពីទឹកមុខទាក់ទាញ និងជានិមិត្តរូប។

រូបថតទាំងនោះពិតជាបានបង្ហាញ ពីភាពទំនើប និងភាពសិចស៊ីរបស់តារារូបនេះ។ នៅពេលរូបថតទាំងនោះ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម X អ្នកលេងអ៊ីនធើណេតមិនអាច មើលរំលងពីរូបរាងដ៏ទាក់ទាញ និងសិចស៊ីរបស់តារារូបនេះបានទេ៕

Most Popular

To Top