សិល្បៈ និង កម្សាន្ត

សម្លៀកបំពាក់សិចស៊ីបំផុតរបស់ KATSEYE ក្នុងការប្រគុំតន្រ្តីនៅ Lollapalooza បង្កឲ្យមានការរិះគន់យ៉ាងខ្លាំង លើបណ្តាញសង្គម

ប្រេស៊ីល៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា សម្លៀកបំពាក់បង្ហាញ ដោយក្រុមតារាចម្រៀងស្រី KATSEYE របស់អាមេរិកសម្រាប់ការប្រគុំតមន្ត្រី ដ៏ធំរបស់ក្រុមនៅ Lollapalooza ប្រទេសប្រេស៊ីលត្រូវបានចែករម្លែកវីដេអូ ដ៏ពេញនិយមមួយ ធ្វើឲ្យមានប្រតិកម្ម និងរងការរិះគន់ពីអ្នកលេងអ៊ីនធើណេត។

ថ្មីៗនេះក្រុម KATSEYE បានសម្តែងនៅ Lollapalooza ប្រទេសប្រេស៊ីល។ វីដេអូរបស់សមាជិកសម្តែងបទ «Gabriella» បានរីករាលដាលតាមអ៊ីនធើណេត ។ យ៉ាងណាក៏ដោយ វាបានបង្កឲ្យមានការជជែកវែកញែក យ៉ាងខ្លាំងអំពីលក្ខណៈដ៏គួរឲ្យចាប់អារម្មណ៍ និងការបង្ហាញនៃសម្លៀកបំពាក់។

អ្នកគាំទ្រជាច្រើនបានវាយបកវិញ ចំពោះរបៀបដែលសម្លៀក បំពាក់របស់សមាជិក ដោយអ្នកខ្លះនិយាយថា ពួកគេត្រូវការខោខ្លីសុវត្ថិភាព ជាពិសេស ដោយពិចារណាលើក្បាច់រាំ ខណៈពេលដែលអ្នកខ្លះនិយាយថា វាជាសេរីភាព វាហាក់ដូចជារូបរាងផ្តោត លើការបង្ហាញជាជាងស្ទីល។

អ្នកគាំទ្រមួយចំនួន បានការពារតារាល្បីៗ ដោយពន្យល់ថា វាមិនត្រឹមតែសម នឹងបរិយាកាសនោះទេ ប៉ុន្តែសមាជិកទាំងអស់សុទ្ធ តែជាមនុស្សពេញវ័យ ហើយអាចស្លៀកពាក់អ្វី ដែលពួកគេចង់បាន ៕

Most Popular

To Top