សិល្បៈ និង កម្សាន្ត

ប៉ូលីសបញ្ចប់ការចោទ ប្រកាន់ទាំងតារាចម្រៀង CL និងប្រធានភ្នាក់ងាររបស់តារាសម្តែង Gang Dong-won បន្ទាប់ពីការស៊ើបអង្កេត

កូរ៉េខាងត្បូង៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង CL មានឈ្មោះពិតថា នាង Lee Chae-rin និងប្រធានភ្នាក់ងាររបស់តារាសម្តែង Gang Dong-won ត្រូវស៊ើបអង្កេតពីបទប្រតិបត្តិការភ្នាក់ងារមិនបានចុះបញ្ជី ត្រូវបានផ្តល់ការបញ្ចប់ការចោទប្រកាន់ជាផ្លូវការហើយ។

នេះបើយោងតាមការចោទប្រកាន់នៅថ្ងៃពុធថា ការិយាល័យព្រះរាជអាជ្ញាស្រុកភាគខាងលិច ទីក្រុងសេអ៊ូលបានសម្រេចចិត្តមិនចោទ ប្រកាន់ពួកគេនៅថ្ងៃចន្ទ។ ពួកគេកំពុងត្រូវបានស៊ើបអង្កេតពីបទសង្ស័យថា បានរំលោភលើច្បាប់អភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងសិល្បៈដ៏ពេញនិយម ។

ការផ្អាកការចោទប្រកាន់មានន័យថា ព្រះរាជអាជ្ញាទទួលស្គាល់បទល្មើសដោយខ្លួនឯង ប៉ុន្តែបានសម្រេចចិត្តមិននាំជនសង្ស័យទៅកាត់ទោស បន្ទាប់ពីគិតគូរពីកត្តាដូចជាហេតុផល មធ្យោបាយ ផលវិបាក និងកាលៈទេសៈផ្សេងទៀត។

ព្រះរាជអាជ្ញាបានរាយការណ៍ថា ពួកគេទាំង ២ បានប្រព្រឹត្តការរំលោភបំពាន ដោយមិនយល់ច្បាស់ពីច្បាប់ ហើយថាពួកគេបានចុះបញ្ជី អាជីវកម្មរបស់ពួកគេភ្លាមៗ បន្ទាប់ពីបានដឹងពីតម្រូវការ។

នាង CL ត្រូវបានចោទប្រកាន់ពីបទ ដំណើរការផ្លាកយីហោឯករាជ្យរបស់នាង Very Cherry អស់រយៈពេលប្រហែល៥ ឆ្នាំដោយមិនបានចុះបញ្ជីវាជាមួយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បន្ទាប់ពីបានបង្កើតវានៅឆ្នាំ ២០២០ ។

ការចោទប្រកាន់ស្រដៀងគ្នានេះត្រូវបានធ្វើឡើងប្រឆាំងនឹងតារាសម្តែង Gang Dong-won បានចុះកិច្ចសន្យាជាមួយផលិតកម្មឯករាជ្យរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលីសបានសន្និដ្ឋានថា Gang មិនមានជាប់ពាក់ព័ន្ធនឹងការដំណើរការភ្នាក់ងារនោះទេ ហើយបានដោះលែងគាត់ ដោយបញ្ជូនតែប្រធានភ្នាក់ងារទៅព្រះរាជអាជ្ញាប៉ុណ្ណោះ។

ការស៊ើបអង្កេតបានចាប់ផ្តើមបន្ទាប់ពីពលរដ្ឋម្នាក់បានដាក់ពាក្យបណ្តឹងតាមរយៈ e-People ដោយចោទប្រកាន់ថាភ្នាក់ងាររបស់ CL, Gang និងអ្នកផ្សេងទៀតបានរំលោភលើច្បាប់អភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងសិល្បៈដ៏ពេញនិយមដោយមិនគោរពតាមតម្រូវការចុះឈ្មោះ៕

Most Popular

To Top