ទីក្រុងតូក្យូ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាម៉ូដែលជនជាតិកូរ៉េខាងត្បូង ដ៏ពេញនិយមកំពុងល្បីខ្លាំងលើបណ្តាញសង្គម ជាមួយនឹងការផ្លាស់ប្តូររូបរាងដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីនាងបានបង្ហោះរូបភាពទំាងនេះ។
វីដេអូថ្មីមួយដែលបានចែករម្លែកនៅលើឆានែល YouTube របស់នាង Han Hye Jin ត្រូវបានគេឃើញធ្វើដំណើរ ទៅកាន់ទីក្រុងតូក្យូជាមួយមិត្តភក្តិ របស់នាងឈ្មោះ Pungja។ នៅទីនោះ តារាម៉ូដែលរូបនេះ បានធ្វើដំណើរទៅកាន់ហាងកែសម្ផស្ស gyaru ដោយសាកល្បងម៉ូដសម្លៀកបំពាក់ផ្សេងៗគ្នាពីជុំវិញអាស៊ី ។
នៅពេលម៉ូដ gyaru របស់ពួកគេរួចរាល់ នាង Han Hye Jin និង Pungja បានដើរតាមដងផ្លូវនៃ Shibuya។ អ្នកទាំង២ នាក់ បានចូលរួមក្នុងការថតរូបពេញលេញ ជាកន្លែងដែល Han Hye Jin បានប្រើប្រាស់ជំនាញម៉ូដែលរាប់ទសវត្សរ៍របស់នាង។
បន្ទាប់ពីវីដេអូនេះ អ្នកលេងអ៊ីនធើណេត មិនអាចឈប់និយាយបានអំពីរូបរាងដ៏ស្រស់ស្អាតរបស់ Han Hye Jin សូម្បីតែក្នុងការតុបតែងមុខខុស ពីធម្មតារបស់នាងក៏ដោយ៕
