កូរ៉េខាងត្បូង ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នាង Jeongyeon សមាជិកក្រុម តារាចម្រៀងស្រីកូរ៉េខាងត្បូង TWICE បានបង្កឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាមួយនឹងបទ “Body tea” របស់នាងជាមួយឈុតសិចស៊ី ក្នុងអំឡុងពេលប្រគំតន្ត្រីថ្មីៗ នេះរបស់ក្រុម។
ថ្មីៗនេះ ក្រុម TWICE បានសម្តែងនៅទីក្រុង Charlotte ក្នុងនាមជាផ្នែកមួយនៃដំណើរទេសចរណ៍ THIS IS FOR របស់ពួកគេ។ ក្នុងអំឡុងពេលប្រគំតន្ត្រី អ្នកលេងអ៊ីនធើណេតបានកត់សម្គាល់ឃើញថា នាង Jeongyeon បានដោះអាវរបស់នាងចេញ ដើម្បីបង្ហាញអាវទ្រនាប់ដ៏សិចស៊ី និងស្រស់ស្អាត ដែលនាងពាក់ជាមួយខោខ្លីធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំងចំពោះតារារូបនេះ។
នៅពេលដែលវីដេអូ និងរូបថតរបស់នាង Jeongyeon ត្រូវបានបង្ហោះ អ្នកលេងអ៊ីនធើណេតមិនអាចមើលរំលងពីរូបរាងរបស់នាងបានទេ ហើយជាពិសេសផ្តោតលើសមាមាត្ររបស់នាង ដោយពិពណ៌នាអំពី “body tea” របស់តារារូបនេះ៕
