សិល្បៈ និង កម្សាន្ត

អតីតតារាចម្រៀង JYPE បញ្ជាក់ពីទំនាក់ទំនងស្នេហា ជាមួយមិត្តស្រី ជាតារាម៉ូដែលដ៏សិចស៊ី

កូរ៉េខាងត្បូង ៖ តារាចម្រៀងកូរ៉េខាងត្បូង Ryangha មកពីក្រុម Twin duo Ryanghyun Ryangha  បានបង្ហើបថា លោកកំពុងមានទំនាក់ទំនង ជាមួយតារាម៉ូដែលដ៏សិចស៊ី នាង Kim Hee ដោយពីរូបលោក និងនាង ជាមិត្តភក្តិនឹងក្លាយឥឡូវ បានក្លាយជាគូស្នេហ៍ហើយ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo ។

វីដេអូ YouTube ថ្មីៗនេះ អតីតសិល្បករ JYP Entertainment រូបនេះបានបើកចំហអំពីជីវិតស្នេហារបស់លោក នៅពេលសួរថា តើលោកបានជួបមិត្តស្រីរបស់លោកដោយរបៀបណា Ryangha បានចែករម្លែកថា យើងជាមិត្តភក្តិជាយូរមកហើយ។

តារា K-Pop ដែលប្រែក្លាយជា YouTuber រូបនេះបានអួតថា នាងពិតជាតារាម៉ូដែលល្បីម្នាក់។ ពេលវេលាមិត្តភាពទៅជាគូស្នេហ៍បានកើតឡើងនៅពេល ដែលអ្នកទាំងពីរចាប់ផ្តើមធ្វើការជាមួយគ្នា!។

ដើម្បីបង្ហាញពីក្តីស្រលាញ់របស់លោក  លោក Ryangha ក៏បានបង្ហើបថា គូស្នេហ៍នេះបានបង្កើតខ្លឹមសារខ្លីៗជាមួយគ្នា។ ឈ្មោះឆានែល YouTube របស់ពួកគេ 1MillionYouTuberH បានប្រែក្លាយទៅជាការបង្ហាញពី ទំនាក់ទំនងស្នេហា របស់ពួកគេ ដោយលោកបានពន្យល់ថា ខ្ញុំឈ្មោះ Ryangha ហើយមិត្តស្រីរបស់ខ្ញុំឈ្មោះ Kim Hee ដូច្នេះយើងទាំងពីរមានអក្សរកាត់ ‘H’ ជាមូលហេតុដែលយើងជា Youtuber H៕

Most Popular

To Top