កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ស្ថិតនៅវគ្គទី ៨ នៃរឿង Climax របស់ Disney+ បានកំពុងតែល្បីពេញលើបណ្តាញអ៊ីនធើណេត បន្ទាប់ពីត្រង់ឈុតឆាកបង្ហាញ តួអង្គស្រី ២នាក់ នៅលើគ្រែជាមួយគ្នាបញ្ចេញ សកម្មភាពរួមភេទស្រីស្រឡាញ់ស្រីដូចគ្នា ក្នុងរឿងភាគកូរ៉េដ៏ពេញកនិយមនេះ ។
រឿងភាគកូរ៉េនេះ ដែលកើតឡើង ក្នុងពិភពដ៏សាហាវឃោរឃៅនៃក្រុមហ៊ុនធំៗ និងឧស្សាហកម្មកម្សាន្តរបស់ប្រទេសកូរ៉េខាងត្បូង តាមដានគូស្នេហ៍ដែលស្រេកឃ្លាន អំណាចមួយគូដោយសុខចិត្តក្បត់នរណាម្នាក់ដើម្បីឈានដល់កំពូលរបស់ខ្លួន។
ឈុតខ្លីនេះបង្ហាញ ពីការជួបគ្នាពីមុនរវាងនាង Chu Sang Ah (Ha Ji Won) និងនាង Hwang Jeong Won (Nana) នៅលើឈុតឆាក នៃរឿងភាគក្នុងរឿង “Four Seasons”។ ទោះបីជាខ្លីក៏ដោយ ឈុតឆាកនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងតាមអ៊ីនធើណេត ដោយអ្នកទស្សនាមានការភ្ញាក់ផ្អើលចំពោះអាំងតង់ស៊ីតេ និងភាពស្និទ្ធស្នាលរវាងតួឯកទាំង២នាក់។
អ្នកគាំទ្រកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើឆាកអន្តរជាតិ ៖ អ្នកខ្លះកំពុងរង់ចាំវគ្គពេញលេញ ខណៈពេលដែលអ្នកផ្សេងទៀត មិនអាចមើលការមើលជាមុន ដ៏ក្លាហាននោះទេ ។ ឈុតនេះថែមទាំងបង្ហាញពីការលេងដ៏លំបាកជាងមុន បង្កឲ្យមានប្រតិកម្មក្តៅគគុក អំពីវិធីសាស្រ្តដិតដល់របស់កម្មវិធី៕
