ហុងកុង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកនាង Katherine Ho ជាបវរកញ្ញាជាប់ចំណាត់ ថ្នាក់លេខ២ ក្នុងការប្រកួតបវរកញ្ញាហុងកុងឆ្នាំ ២០១៤ កំពុងរស់នៅបែបប្រណីត បន្ទាប់ពីការលែងលះជាមួយពាណិជ្ជករ Wu Zhicheng ទទួលបានសំណងចំនួន ៣០០ លានដុល្លារហុងកុង (៣៨,៣ លានដុល្លារអាមេរិក)។
យោងតាម HK01 បានប្រាប់ថា អ្នកនាង Ho តែងតែចែករម្លែកទិដ្ឋភាពអំពីរបៀបរស់ នៅបែបប្រណីតរបស់នាង នៅលើបណ្តាញសង្គម រួមទាំងការដើរទិញឥវ៉ាន់ប្រណីតៗ និងវិស្សមកាលនៅជុំវិញពិភពលោក។ បច្ចុប្បន្ននាងរស់នៅក្នុងវីឡាមួយនៅលើផ្លូវ MacDonnell ក្នុងទីក្រុងហុងកុង ជាអំណោយពីអតីតស្វាមីរបស់នាង។
នេះបើយោងតាមការរាយការណ៍របស់ AsiaOne ថា អ្នកនាង Ho អាយុ ៣៥ ឆ្នាំ បានរៀបការជាមួយ Wu អាយុ ៧៨ ឆ្នាំក្នុងឆ្នាំ ២០១៨ ។ នៅពេលរៀបការរបស់ពួកគេ Wu គឺជានាយកប្រតិបត្តិនៃ Macauslot ជាក្រុមហ៊ុនមួយ ដែលគ្រប់គ្រងដោយមហាសេដ្ឋីកាស៊ីណូម៉ាកាវ Stanley Ho ដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៣ ពាន់លានដុល្លារហុងកុង ។ អាពាហ៍ពិពាហ៍របស់ពួកគេមានរយៈពេលត្រឹមតែប្រាំបីខែប៉ុណ្ណោះ។
បន្ទាប់ពីជាប់ចំណាត់ថ្នាក់ក្នុង ការប្រកួតបវរកញ្ញា ហុងកុងឆ្នាំ ២០១៤ Ho បានចុះកិច្ចសន្យាជាមួយទូរទស្សន៍ហុងកុង TVB។ ទោះជាយ៉ាងណាក៏ដោយ អាជីពសម្ដែង របស់នាងនៅតែមានកម្រិតចំពោះតួនាទីតូចតាចប៉ុណ្ណោះ ហើយនាងបានកាត់ បន្ថយការងារ កម្សាន្តរបស់នាងបន្ទាប់ពីរៀបការជាមួយ Wu ។ នៅពេលកិច្ចសន្យារបស់នាង បានបញ្ចប់នៅឆ្នាំ ២០២០ នាងបានចាកចេញពីបណ្តាញ ហើយចាប់តាំងពីពេល នោះមកបានផ្តោតលើការងារសប្បុរសធម៌ ខណៈពេលដែលចូលរួមព្រឹត្តិការណ៍ សង្គមជាន់ខ្ពស់ជាប្រចាំ៕
