ភ្នំពេញ៖ លោកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសចែកទឹកពិសាបរិសុទ្ធកម្ពុជា ចំនួន ៣ ម៉ឺនកេសនិង អាវយឺតចំនួន ១ម៉ឺនអាវ ទៅដល់កីឡាករទូកងទាំងអស់ ដោយឥតគិតថ្លៃ រហូតអស់ពីស្តុក ដោយក្នុងមួយទូកង ទទួលបាន១០០កេស និង ទូកខ្នាតអន្តរជាតិ ទទួលបាន ៥០កេស។
ការចែកទឹកដោយឥតគិតថ្លៃនេះ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៨ ខែ វិច្ឆកា ឆ្នាំ ២០១៩ នៅលើទីតាំង វិមានអាហារជ្រោយចង្វារត្រើយខាងកើតជ្រោយចង្វារ ក្នុងបរិវេណក្រុមហ៊ុនអូស៊ីអាយស៊ី ប្រមាណ ៥០០ ម៉ែត្រពីរង្វង់មូលតាព្រហ្ម ដោយចាប់ផ្តើម ទទួលការចុះឈ្មោះ ចាប់ពីម៉ោង ៧ ព្រឹកតទៅ។
សូមកីឡាករទូកងទាំងអស់ ភា្ជប់មកជាមួយនូវឯកសារ និង មធ្យោបាយខាងក្រោម ដើម្បីទទួលបានទឹក៖
– លិខិតស្នើរសុំប្រណាំងទូក ច្បាប់ចម្លងមានត្រា ពីអជ្ញាធរ ១ សន្លឹក
– អត្តសញ្ញាណបណ្ណប្រធានក្រុម ដឹកនាំទូក ឬ តំណាងទូកច្បាប់ដើមនិងចម្លង១សន្លឹក
– នាំយកមធ្យោបាយដឹកជញ្ជូន ដូចជារ៉ឺម៉ក ឬ ឡានមកជាមួយ
– ទូកនីមួយៗត្រូវនាំគ្នា មកជួយលើកទឹកអោយបាន លើសពី ១០ នាក់ឡើងទៅ។
លោកស្រីក៏បានលើកទឹកចិត្ត ដល់អ្នកតំណាងទូកនីមួយៗធ្វើការទាក់ទង មកភ្នាក់ងារបែងចែកទឹកនេះ អោយបានមុនផងដែរតាមរយៈ លេខទូរស័ព្ទ០៩៨ ៥៥៥ ១៤៩ ឬ ០៦៧ ៤៤៧ ៧០០ ដើម្បីងាយស្រួល ក្នុងរៀបចំផែនការក្នុងការចែកជូនទឹកទាំងអស់អោយបានរលូន និង រហ័សសម្រាប់កីឡាករទូកទាំងអស់គ្នា៕