Event

សែលកាតអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ ២០១៩ ជាមួយក្រុមកីឡាករ ប្រណាំងទូក

ភ្នំពេញ៖ សែលកាត បានប្រកាសនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ថាខ្លួននឹងចូលរួម ឧបត្ថម្ភទូកប្រណាំង ចំនួន ១៥ នៅរាជធានីភ្នំពេញនៅអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំនេះ។

សែលកាត ក្រុមហ៊ុនមានមោទនភាពជាខ្មែរ មានកិត្តិយសក្នុងការគាំទ្រក្រុមកីឡាករប្រណាំងទូក ពេលដែលពួកគេត្រៀម ខ្លួនក្នុងការនាំយកមោទ នភាពជូនភូមឃុំរបស់ពួកគាត់ នៅក្នុងការប្រណាំង ល្បីល្បាញថ្នាក់ពិភពលោកមួយនេះ។ នេះគឺជាឆ្នាំទី៣ជាប់គ្នាហើយ ដែលសែលកាតបានផ្ដល់ការគាំទ្រ ទៅដល់ការរៀបចំនៃ ពិធីបុណ្យអុំទូកទាំងមូល តាមរយៈ ការគាំទ្រក្រុមកីឡាករប្រណាំង ទូកជាច្រើន។

កម្មពិធីពិសេសដើម្បី អបអរសាទរបុណ្យអុំទូក ក៏ដូចជាដើម្បីជូនពរក្រុម កីឡាករ ប្រណាំងទូកទាំង អស់ឱ្យទទួលបានជោគជ័យ នឹងប្រារព្ធឡើងនៅ ការិយាល័យ កណ្តាលសែលកាតពីម៉ោង ១ រសៀល ដល់ម៉ោង៣រសៀល ថ្ងៃនេះ ជាមួយនឹងសុន្ទរកថា ស្វាគមន៍ និងកម្មពិធីកម្សាន្តពិសេស សម្រាប់ កីឡាករប្រណាំង ទូក៣០០នាក់ ដែលនឹងជួបជុំគ្នានៅទីនោះ។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន បាននិយាយថា៖ “ក្រុមគ្រួសារសែលកាត ទាំងមូលមានសេចក្តី រំភើបចំពោះការប្រារព្ធពិធី នាពេលខាងមុខនេះ ហើយយើងទន្ទឹងរង់ចាំមើលថាតើក្រុមកីឡាករទាំងអស់នេះ នឹងទទួលបាន លទ្ធផលបែបណាដែលនៅ ថ្ងៃប្រកួតប្រជែង។”

លោក អៀន វ៉ាតសុន បន្ថែមថា “ពិធីបុណ្យអុំទូកគឺជាពេលវេលាដ៏ល្អ ដល់សែលកាត ក្នុងការបរិច្ចាគទៅវិញដល់ សហគមន៍ដែលយើងបានបម្រើអស់រយៈពេល ២២ឆ្នាំកន្លងមកនេះ។ កម្មវិធីនេះធ្វើឱ្យប្រទេសកម្ពុជា និងសែលកាត មានមោទនភាពជារៀងរាល់ឆ្នាំ។ ពិធីបុណ្យអុំទូកបានចាក់ឫសយ៉ាងជ្រៅ នៅក្នុងប្រពៃណីខ្មែរ និងជាការអបអរនូវ ការប្រសព្វគ្នានៃទន្លេទាំងបួន នៅរាជធានីភ្នំពេញ។

កីឡាករអុំទូករបស់សែលកាតសុទ្ធតែ មានប្រវត្តិប្រកួតល្អៗ។ ឆ្នាំមុន ក្នុងចំណោម១៧ក្រុម ដែលគាំទ្រ ដោយសែលកាត១៥ ក្រុមទទួលបានជ័យលាភីលេខ១ និងលេខ២ក្នុងការប្រកួត។ ឆ្នាំនេះ ពួកយើងរំពឹងថា នឹងមានមនុស្សមកទស្សនា ច្រើន កុះករ បូករួមទាំងការផ្សព្វផ្សាយតាម ប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងតំបន់ និងអន្តរជាតិផងដែរ។ យើងជឿជាក់ថា ក្រុមរបស់ យើងនឹងធ្វើបានល្អ ហើយយើងជូនពរឱ្យពួកគាត់មាន កម្លាំងរឹងមាំ ដើម្បីអុំទូកបានលឿនផង”។

ក្រៅពីការប្រណាំងទូកឆ្នាំនេះ សែលកាតនឹងរៀបចំការប្រកួតលេងហ្គេមពិសេស មួយសម្រាប់យុវជន។ នោះគឺ ការលេងហ្គេម Mobile Legends Bang Bang (MLBB) មិត្តភាព ដែលនឹងប្រារព្ធធ្វើឡើងនៅ សួនវត្តបុទមពីថ្ងៃ ១០ ដល់ ១២
ខែវិច្ឆិកាឆ្នាំ ២០១៩ខាងមុខនេះ។ សែលកាតលើកទឹកចិត្តឱ្យយុវជន ដែលចូលចិត្តលេងហ្គេម ចូលរួមប្រកួតឱ្យបានច្រើន
ដើម្បីមានឱកាសជួប តារាកត្តិយសរួមមានSeak, Rainie Dara រួមទាំង អ្នកកំពូលអ្នកលេង Mobile Legends Bang Bang (MLBB) ដូចជា Henaa GamingនិងSZ Gamer។

ទន្ទឹមនឹងនេះ សែលកាត នឹងមានវត្តមាននៅក្នុងការប្រគំតន្រ្តីទាំងបីថ្ងៃ របស់ស្រាបៀរ Ganzberg និងភេសជ្ជ:ប៉ូវកម្លាំង
Boostrongដែលក្នុងនោះ ក៏នឹងមានការអញ្ជើញចូលរួម ពីសំណាក់សិល្បករ ល្បីៗជាច្រើនរូបដែរ។ ក្នុងនោះក៏មាន ការអញ្ជើញ ចូលរួមរបស់កញ្ញា រ៉េត សូហ្សាណា ដែលជាតារា តំណាងរបស់សែលកាត ផងដែរ។ ការប្រគំតន្ត្រី ក៏ដូចជាស្តង់ពិព័រណ៍របស់សែលកាត នឹងត្រូវដាក់បង្ហាញក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប នៅទីតាំងដូចខាងក្រោម៖

ក្នុងទីក្រុងភ្នំពេញ
● មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ
● តាមមហាវិថីព្រះនរោត្តម ជិតInfinity Insurance
● សួនសណ្ឋាគារសុខា

ក្នុងខេត្តសៀមរាប
● ផ្សារាត្រីកុងតឺន័រ Palm
● ដងស្ទឹង សៀមរាប។

សម្រាប់ព័ត៌មានបន្ថែម អំពីសកម្មភាពរបស់ សែលកាតនិងដើម្បី ទស្សនាកម្មវិធីពិសេសៗ ក្នុងព្រះរាជពិធីបុណ្យអុំទូក។ សូម ចូលមកកាន់គេហទំព័រ បណ្តាញសង្គម Cellcard Facebook Fan Page ឬចូលទៅកាន់គេហទំព័រ
www.cellcard.com.kh (http://www.cellcard.com.kh/)៕




Most Popular

To Top