កំពង់ចាម៖ លោក សុខ សប្បាយ បច្ចុប្បន្ន ជាអ្នកបញ្ចូលបទចម្រៀង នៅផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប្រហែលមិនមែន ជាមនុស្សតែម្នាក់ទេ ដែលធ្លាប់និយាយលេងសើច ជាមួយមិត្តភ័ក្តិ អំពីសំណាងដោយចៃដន្យថា ប្រសិនបើមានគេជ្រុះលុយ ១ម៉ឺនដុល្លារ មិនដឹងល្អយ៉ាងណាទេ ប៉ុន្តែនៅថ្ងៃទី១៧ វិច្ឆិកានេះ ក្តីស្រមើស្រមៃរបស់គាត់ បានលេចរូបរាងយ៉ាងពិតប្រាកដ ដោយឈ្នះរង្វាន់ ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។
កំលោះរូបនេះបានឱ្យដឹងថា៖ «ត្រឹមមួយកំប៉ុង ខ្ញុំអាចកែប្រែវាសនាខ្ញុំបាន។ ទឹកប្រាក់នេះខ្ញុំនឹងយកទៅបើកមុខ របរជួសជុល និងលក់គ្រឿងបន្លាស់ទូរសព្ទ គ្រាន់បានប្រាក់ចំណេញ សន្សំរៀបការ ឱ្យបានឆាប់ៗនេះ ជាមួយអ្នកដែលយើងលួចស្រលាញ់ (Crush) មកច្រើនឆ្នាំហើយ»៕