Event

អស់ឬនៅ​ មេភូមិល្អបែបនេះ! ជប់លៀងឲ្យអ្នកភូមិហើយ ឈ្នះរង្វាន់៤០លានរៀល ពីស្រាបៀរកម្ពុជា ចែកគ្នាស្មើទៀត

មេភូមិជប់ ឃុំតាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប លោក យុត ស្រូច បានរៀបចំពិធីជប់លៀង​ អបអរបុណ្យឯករាជ្យជាតិ ដែលបានអញ្ជើញអ្នកភូមិរបស់គាត់ទាំងអស់ មកពិសាអារហារ និងស្រាបៀរកម្ពុជា រហូតគាស់ត្រូវសំណាង ទទួលបានទឹកប្រាក់ ៤០លានរៀល ។

លោកមានប្រសាសន៍ថា៖ « ខ្ញុំបានទិញស្រាបៀរកម្ពុជាដំបូង ត្រឹម៣កេស ហើយកេសទីពីរនោះហើយ ដែលខ្ញុំគាស់ត្រូវឃើញ ៤០លានរៀល ធ្វើឱ្យទាំងអ្នកភូមិនិងខ្ញុំ រំភើបហ៊ោកញ្ជ្រៀវ។ ក្រោយមកយើងបានទៅទិញបន្ថែម រហូតឡើងដល់ ២៥កេស ហូបជួបជុំគ្នា ហើយក៏មានអ្នកឈ្នះ ១០ម៉ឺន-២០ម៉ឺនរៀល ហូរហែរ ក្នុងថ្ងៃតែមួយនោះ»។

លោកបានបញ្ជាក់ថា លោកនឹងចែកប្រាក់សំណាងនេះ ឱ្យដល់អ្នកភូមិ ក្នុងចំនួនស្មើរគ្នា ដែលសរុប មានចំនួនជិត៣០០នាក់ ក្នុងម្នាក់នឹងទទួលបានទឹកប្រាក់ សំណាងយ៉ាងហោចណាស់ ៥០ដុល្លាអាមេរិក។
ពិសាដោយការទទួលខុសត្រូវ!

Most Popular

To Top