Event

អ្នកលេងបណ្តាញសង្គម កំពុងងឿងឆ្ងល់ ជាមួយរូបភាពថ្មី នៅលើទំព័រហ្វេសប៊ុក ស្រាបៀរកម្ពុជា

ភ្នំពេញ៖ ថ្ងៃនេះនៅលើទំព័រហ្វេសប៊ុក ស្រាបៀរកម្ពុជា ត្រូវបានអ្នកលេងបណ្តាញ សង្គមហ្វេសប៊ុកកត់សម្គាល់ឃើញថា មានការផ្លាស់ប្តូររូបភាព Profile ថ្មីមួយ ដែលធ្វើអោយសាធារណជន មានមន្ទិលសង្ស័យថា ជាស្លាកសញ្ញាថ្មី (Logo) របស់ស្រាបៀរកម្ពុជា ឬយ៉ាងណា។

បន្ថែមពីលើរូបថ្មីខាងលើ នៅលើទំព័រដដែលនេះ ក៏បានដាក់សំណួរមកកាន់អតិថិជនរបស់ខ្លួនថា តើនឹងមានអ្វីថ្មីក្នុងពេលឆាប់ៗ នេះ ដែលនេះវាហាក់ដូចជា ស្រាបៀរកម្ពុជាកំពុងចង់ប្រាប់ពីអ្វីមួយ អស្ចារ្យ ដែលនឹងកើតឡើងឆាប់ក្នុងពេលខាងមុខនេះ បើតាមរយះវីដេអូខ្លីមួយប្រមាណ ១៤ វិនាទីនោះ។

យ៉ាងណាក្តីស្លាកសញ្ញាថ្មី នេះត្រូវ បានអ្នកលេងបណ្តាញសង្គមសរសើរថាឡូយ ហើយមើលទៅទាន់សម័យខ្លាំង សាកសមជាមួយការជប់លៀង ផ្សេងៗ សម្រាប់យុវវ័យ និង ពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន។

យើងនឹងរង់ចាំមើលថាតើ ស្រាបៀរកម្ពុជា នឹងមានអ្វីថ្មីសម្រាប់អតិថិជនរបស់ខ្លួន។ តើស្រាបៀរកម្ពុជាផ្លាស់ប្តូរូបរាង ឬយ៉ាងណា? នេះជាសំណួរដែល នឹងត្រូវបកស្រាយជា ផ្លូវការនៅថ្ងៃទី ០៣ ខែធ្នូខាងមុខនេះ៕

Most Popular

To Top