បើតាមការឆ្លើយតបខមមិន ពីទំព័រហ្វេសប៊ុកជាផ្លូវការរបស់ ស្រាបៀរកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងយ៉ាងពិតប្រាកដហើយថា រូប Profile នៅលើហ្វេសប៊ុករបស់ខ្លួនពិត ជារូបម៉ាកសញ្ញាថ្មី នៃស្រាបៀរកម្ពុជាពិតមែន។
នេះគ្រាន់តែជាតម្រុយខ្លះៗ នៃការផ្លាស់ប្តូរមុខមាត់ថ្មី របស់ ស្រាបៀរកម្ពុជា តែប៉ុណ្ណោះ ដោយឡែកចំពោះការផ្លាស់ប្តូ ការរចនារូបភាពលើកំប៉ុងថ្មីយ៉ាងណានោះ នៅមិនទាន់បានបង្ហាញ ឱ្យជាក់ច្បាស់នៅឡើយ។
បើតាមវីដេអូខ្លី ១៤ វិនាទី ដែលបានបង្ហោះលើទំព័រហ្វេសប៊ុក ស្រាបៀរកម្ពុជា ដូចគ្នានោះ សាធារណជន អាចកត់សម្គាល់បានខ្លះៗ ពីរូបរាងថ្មីរបស់ស្រាបៀរកម្ពុជា ប្រហែល ៤០% ភាគរយប៉ុណ្ណោះ។ ហើយក្នុងវីដេអូដដែលនោះ ក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៩ ឆាប់ៗនេះអាចនឹង មានការចេញផ្សាយ អំពីរូបរាងរចនាថ្មីរបស់ខ្លួន ក៏អាចថាបាន។
ដូច្នេះសូមរង់ចាំតាមដាន អំពីការប្រែប្រួលរូបរាង របស់ស្រាបៀរកម្ពុជា ទាំងអស់គ្នា៕
![](https://www.dap-news.com/wp-content/uploads/2019/11/194-2-1024x1024.jpg)
![](https://www.dap-news.com/wp-content/uploads/2019/11/193-2-898x1024.jpg)
![](https://www.dap-news.com/wp-content/uploads/2019/11/192-2.jpg)
![](https://www.dap-news.com/wp-content/uploads/2019/11/191-3.jpg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)