Event

ធនាគារកាណាឌីយ៉ា នឹងក្លាយជាដៃគូផ្លូវការ សេវាកម្មប្រាក់កម្ចី សម្រាប់អតិថិជន MESONG

ភ្នំពេញ : គម្រោងអភិវឌ្ឍន៍ខុនដូ របស់ក្រុមហ៊ុនMESONG WONDER DEVELOPMENT កាលពីថ្ងៃទី២៧ វិច្ឆិកា នៅសណ្ឋាគារ Rosewood បានចុះកិច្ចព្រមព្រៀង រវាងធនាគាពាណិជ្ជកម្មកាណាឌីយ៉ា ដើម្បីក្លាយជាដៃគូផ្លូវការនៃការផ្តល់សេវាប្រាក់កម្ចី សម្រាប់អតិថិជនរបស់ MESONG ។ សកម្មភាពនៃការលក់គម្រោងក្រុមហ៊ុនMESONG ក៏បានចាប់ផ្ដើមលក់ជាផ្លូវការ នៅពេលតំណាងភ្នាក់ងារអចលនទ្រព្យជិត៣០០ នាក់ មកពីហុងកុង ចិន និងកម្ពុជា ដោយឲ្យទីភ្នាក់ងារប្រឹក្សាលំដាប់ពិភពលោក, ក្រុមហ៊ុន Keystone-Savills ត្រូវបានតែងតាំងជាទីប្រឹក្សាគ្រប់គ្រងអចលនទ្រព្យរបស់ក្រុមហ៊ុន MESONG ។

លោក Sunny Soo នាយកគ្រប់គ្រងក្រុមហ៊ុនKeyStone-Savills បានថ្លែងថា”MESONGគឺជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន WONDER CAPITAL GROUP ដែលត្រូវបានកំណត់គោលដៅជាខុនដូខ្ពស់ជាងគេដែលមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ កោះពេជ្រ ដែលរួមបញ្ចូលគ្នារវាងបរិយាកាសរស់នៅបែបទំនើប, តំបន់ពាណិជ្ជកម្ម, និងក្លឹបកំសាន្តដ៏ប្រណីតហើយវាជានិមិត្តរូបនៃការរស់នៅដ៏សម្បូរបែបនិងធ្វើឱ្យមានភាពប្រណីតតាមស្តង់ដារ។ ដើម្បីសង្ខេបពីចំណុចលេចធ្លោប្លែកៗរបស់ ក្រុមហ៊ុន MESONG។

ជាមួយគ្នានេះដែរ លោក Maverick Hui នាយកគ្រប់គ្រងក្រុមហ៊ុន WONDER DEVELOPMENT បានបញ្ចប់ដោយមាន ៥ ចំណុច៖

  1. ការច្របាច់បញ្ចូលគ្នានៃទឹកចំនួន ៣ នៅឈូងសមុទ្រ, the Best Fung Shui (三水匯聚 灣區福地)
  2. កំពស់ 252m, the Top of the Country (252米高樓 全國之最)
  3. Rooftop Club House, the Stand on the 71st Floor (天際會所 高聳71層)
  4. 270° Balcony, the Stunning View of Three Rivers (270度陽台 三江美景)
  5. Sky Villa, the One and Only in Place (空中別墅 絕無僅有)
    ហើយចុងក្រោយវាត្រូវបានបញ្ចូលទៅក្នុងបាវចនាតែមួយ MESONG of Wonder, the Real Deluxe of Life (盈達金匯 真正奢華)។

លោក Maverick Hui នាយកគ្រប់គ្រងក្រុមហ៊ុន WONDER DEVELOPMENT បានបង្ហាញពីជំនឿនេះក្នុងសុន្ទរកថាបើក “ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចតែមួយមិនអាចត្រូវបានបង្កើតឡើងដោយខ្លួនឯងទេ ប៉ុន្តែជាមួយនឹងការខិតខំរួមគ្នាដែលបានចូលរប៉ុន្តែជាមួយនឹងការខិតខំរួមគ្នាដែលបានចូលរួមជាមួយគ្នា។ យើងមានសំណាងណាស់ដែលមានអ្នកនៅទីនេះ, ថ្ងៃនេះនិងផ្តោតការខិតខំប្រឹងប្រែងរបស់អ្នកនិងខិតខំអោយអស់ពីសមត្ថភាពដើម្បីឧស្សាហកម្មនេះ” ៕

Most Popular

To Top