ក្រុមហ៊ុនស្មាតហ្វូន លំដាប់លេខ២ លើពិភពលោក បានបញ្ចេញស្មាតហ្វូនថ្មី របស់ខ្លួនមកកាន់ទីផ្សារកម្ពុជាគឺ Huawei Y9s តម្លៃ 259USD មិនត្រឹមតែប៉ុណ្ណោះ Huawei ក៏បានផ្ដល់ជូនប្រូម៉ូសិន ពិសេសមិនធ្លាប់ មានពីមុនមក ផងដែរ។
ប្រូម៉ូសិនពិសេសនេះ សម្រាប់ស្មាតហ្វូន ជាច្រើនម៉ូឌែលដូចជា៖
១. Huawei P30 Pro តម្លៃ 899$ តម្លៃថ្មីត្រឹមតែ 799$
២. Huawei Nova5T តម្លៃ 399$ តម្លៃថ្មីត្រឹមតែ 349$ ជាមួយកាដូ Bluetooth Speaker យ៉ាងស្រស់ស្អាត
៣. Huawei Y9 តម្លៃ 239$ ផ្ដល់ជូនកាដូបន្ថែម កាន់តែអស្ចារ្យគឺ Bluetooth Speaker យ៉ាងស្រស់ស្អាត
៤. Huawei អេ5s តម្លៃ 139$ តម្លៃថ្មីត្រឹមតែ 129$
៥. Huawei Y5 2019 តម្លៃ 119$ តម្លៃថ្មីត្រឹមតែ 109$ ប្រញាប់ឡើងកុំឲ្យឱកាសល្អ នេះរំលងផុត។ ដើម្បីទទួលបានកម្មវិធីពិសេសនេះ សូមទៅកាន់គ្រប់ហាងលក់ទូរសព្ទដើម្បីទទួលបាន ព័ត៌មានលម្អិត។
សម្រាប់ Huawei Y9s ជាស្មាតហ្វូនចុងក្រោយ បំផុតរបស់ Huawei ដែលបានដាក់លក់ នៅលើទីផ្សារកម្ពុជាក្នុងតម្លៃ 259$ គឺមានការគាំទ្រ យ៉ាងខ្លាំងពីអ្នកគាំទ្រ ដោយសារតែសមត្ថភាពនិង ការចនាកាន់តែ លេចធ្លោទាក់ចិត្តយុវវ័យ៕
![](https://www.dap-news.com/wp-content/uploads/2019/12/IMG_0404.jpg)
![](https://www.dap-news.com/wp-content/uploads/2019/12/IMG_0403.jpg)
![](https://www.dap-news.com/wp-content/uploads/2019/12/IMG_0402.jpg)
![](https://www.dap-news.com/wp-content/uploads/2019/12/IMG_0401-1.jpg)
![](https://www.dap-news.com/wp-content/uploads/2019/12/IMG_0400.jpg)
![](https://www.dap-news.com/wp-content/uploads/2019/12/IMG_0399.jpg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)