ភ្នំពេញ៖ ចាប់ពីពេលនេះទៅ អតិថិជនអាចទូទាត់ វិក្កយបត្រ័ទឹក របស់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ តាមកម្មវិធីទូរសព្ទដៃ របស់ធនគារ ជីប ម៉ុង ខមមើលសល ប៊ែង បានយ៉ាងងាយស្រួល បន្ទាប់ពីធនាគារ បានចុះអនុស្សារណៈ យោគយល់គ្នា ស្តីពីកិច្ចសហការជាមួយ រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះតទៅ ។
លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ថ្លែងថា កិច្ចសហការ រវាងធនាគារ ជីប ម៉ុងនិងរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ជួយពង្រីកវិសាលភាព និងបង្កើតជម្រើសបន្ថែម សម្រាប់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ជូនដល់អតិថិជនទាំងអស់ ក្នុងការទូទាត់ វិក្កយបត្រទឹក តាមកម្មវិធីទូរសព្ទដៃ របស់ធនាគារ ជីបម៉ុង។
![](https://www.lookingtoday.com/wp-content/uploads/2019/12/0CC5B65B-2083-49AC-8326-941EA9F17CC0-1024x683.jpeg)
ក្នុងនោះលោកបណ្ឌិត ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ជឿជាក់ថា ការចាប់ដៃគូ សហការណ៍ ជាមួយនឹងធនាគារ ជីប ម៉ុង នឹងផ្តល់ភាព ងាយស្រួល ដល់ប្រជាពលរដ្ឋ ដែលមមាញឹក ក្នុងការបំពេញការងារ និងប្រកបអាជីវកម្មប្រចាំថ្ងៃ។ជាមួយនឹង ការប្រើប្រាស់កម្មវិធីទូរសព្ទ របស់ធនាគារ ជីប ម៉ុង ប្រជាពលរដ្ឋអាច ទូទាត់ថ្លៃទឹក បានដោយងាយស្រួល ហើយចំណេញពេលវេលា និងមិនចាំបាច់បង់ថ្លៃសេវា បន្ថែមក្នុងការទូទាត់ទៀតផង។
![](https://www.lookingtoday.com/wp-content/uploads/2019/12/7543F278-A8EC-4B03-928A-E137F09863A1-1024x683.jpeg)
សូមរំលឹកថា ដើម្បីទូទាត់វិក្កយបត្រទឹក តាមទូរសព្ទដៃ ដោយឥតគិតថ្លៃសេវា លោកអ្នកគ្រាន់តែ បង្កើតគណនី ធនគារ ជីប ម៉ុង ខមមើសល ប៊ែង និងទាញយកកម្មវិធី Bank! Bank! របស់ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង លោកអ្នកអាចប្រើប្រាស់បាន៕
![](https://www.lookingtoday.com/wp-content/uploads/2019/12/4FE75A4A-E02D-446F-AE5A-8FCA596AB5E8-1024x683.jpeg)
![](https://www.lookingtoday.com/wp-content/uploads/2019/12/1402D68A-A3F9-4D87-ABC8-08C29C2E9E44-1024x683.jpeg)
![](https://www.lookingtoday.com/wp-content/uploads/2019/12/9978D68E-F0A9-438B-A58D-2F9F38638F17-1-1024x683.jpeg)
![](https://www.lookingtoday.com/wp-content/uploads/2019/12/04F9E08E-55F0-4D2F-AEC9-3EDD0AF53BCD-1024x683.jpeg)
![](https://www.lookingtoday.com/wp-content/uploads/2019/12/5BBA4C28-535C-46C7-B787-320E7BEC54B3-1024x683.jpeg)
![](https://www.lookingtoday.com/wp-content/uploads/2019/12/1359ABD4-4562-4CDB-90F2-2EA4E2F2AA8C-1024x683.jpeg)
![](https://www.lookingtoday.com/wp-content/uploads/2019/12/C2203F61-D797-42CA-9034-8C9ED7D230EB-1024x683.jpeg)
![](https://www.lookingtoday.com/wp-content/uploads/2019/12/B488937B-214B-431A-BCC0-2DE3CC75A15E-1024x683.jpeg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)