Event

បើអ្នកឈ្នះរង្វាន់ ៥០លានរៀល ពីស្រាបៀរកម្ពុជា នាយប់ឆ្លងឆ្នាំខាងមុខនេះ តើអ្នកណាខ្លះ ដែលអ្នកនឹងទិញកាដូឱ្យ?

ភ្នំពេញ៖ អ្នកឈ្នះរង្វាន់សេរ៊ីថ្មី ពីស្រាបៀរកម្ពុជា ទឹកប្រាក់ ៥០លានរៀលដំបូងគេបង្អស់ ត្រូវបានរកឃើញហើយ មុនថ្ងៃឆ្លងឆ្នាំមកដល់ គឺអ្នករស់នៅ​ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញតែម្តង ។

លោក បឿក ហឿយ បុគ្គលិកក្រុមហ៊ុន កាត់ដេរសម្លៀកបំពាក់ នៅរោងចក្រ Alpha ទីតាំងក្នុងខណ្ឌពោធិ៍សែនជ័យ រៀបរាប់យ៉ាងដូច្នេះថា « ខ្ញុំពិតជាមិននឹកស្មានដល់ ហើយក៏មិនបានខ្វល់ ពីរង្វាន់ធំអីដែរ ព្រោះគាស់ឃើញតែរង្វាន់១កំប៉ុង រាប់ភ្លេច ពីស្រាបៀរកម្ពុជា ប៉ុន្តែលើកនេះ ខុសពីសព្វដង ហើយខ្ញុំសឹងតែ មិនជឿនឹងភ្នែក របស់ខ្ញុំដែរ តែវាជាលេខ ៥០លានរៀល ពិតមែន នៅលើក្រវិលកំប៉ុងតែម្តង»។

លោកបន្តទៀតថា « នេះពិតជាសំណាងធំបំផុត ក្នុងជីវិតខ្ញុំ ហើយជាទ្រព្យនាំសំណាង សម្រាប់ឆ្នាំថ្មី ដែលនឹងចូលមកដល់ ឆាប់ៗនេះហើយមើលទៅ»។

លោកក៏បានប្រាប់ដែរថា ទឹកប្រាក់ ៥០ លាននេះ លោកនឹងយកទៅទិញ ខ្សែក ខ្សែដៃ និង ចិញ្ចៀន ជាកាដូឱ្យកូនប្រុសតែមួយគត់ របស់លោក ហើយកាដូទូរសព្ទដៃថ្មីមួយ ដល់ប្រពន្ធរបស់លោកផងដែរ នៅសល់ប៉ុន្មាន នឹងយកទៅទិញដីទុកធ្វើស្រែ នៅស្រុកកំណើត របស់ប្រពន្ធឯខេត្តព្រៃវែង គ្រាន់បានអង្ករហូប ពេលវ័យជ្រេបន្តិចទៅ ។

លោក ម៉ៃឃើល សុវណ្ណ តំណាងផលិតផល ស្រាបៀរកម្ពុជា ក៏បានឆ្លៀត ថ្លែងអំណរគុណ ដល់លោក បឿក ហឿយ ដែលតែងតែប្រើប្រាស់ ស្រាបៀរកម្ពុជា កន្លងមក ហើយលោកក៏បានរំឮក ដល់អ្នកទៅដើរលេង ឆ្លងឆ្នាំ ២០១៩ ចូលឆ្នាំ ២០២០ សូមកុំភ្លេច ពិនិត្យមើលក្រវិលកំប៉ុងឱ្យសោះ ព្រោះរង្វាន់ធំតូចជាច្រើន បានបញ្ចេញ ទៅលើទីផ្សារ ទូទាំងប្រទេស ដើម្បីអបអរសាទឆ្នាំថ្មី ជាមួយអតិថិជន ដែលនិយមពិសា ស្រាបៀរកម្ពុជា៕ ពិសាដោយការទទួលខុសត្រូវ!

Most Popular

To Top