Event

សង្ឃឹមថា រង្វាន់៥០លានរៀល ពីស្រាបៀរកម្ពុជានេះ អាចរួមចំណែក ដោះស្រាយថ្លៃចំណាយ លើការព្យាបាលមនុស្ស ជាទីស្រលាញបានខ្លះ

ជាអាណាព្យាបាល អ្នកណាៗក៏ស្រលាញ់ និង បារម្ភពីកូនដែរ ជាពិសេស ពេលកូនឈឺតែម្តង មិនថាជាអ្នកមានធូរធារ ឬ មិនសូវមានលទ្ធភាពនោះទេ។

ដូចគ្នានេះដែរ លោក ម៉ម សុផាន់ណា ពលរដ្ឋម្នាក់រស់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានមុខរបរ ជាអ្នកបើកឡានបែន ដែលកំពុងតែរងសម្ពាធបារម្ភ ពីកូនដែលកំពុងតែឈឺ រលាកពោះវៀនធ្ងន់ធ្ងរ បានរៀបរាប់ថា « ពេលដែលគ្រូពេទ្យ ប្រាប់ថាកូនខ្ញុំឈឺ រលាកពោះវៀនហើយ ខ្ញុំធ្លាក់ថ្លើមក្តុក តែម្តង ដោយបារម្ភនិងអាណិតកូន ព្រោះមានកូនតែមួយផង ហើយត្រូវមកតទល់ ជាមួយជម្ងឺធ្ងន់ធ្ងរអញ្ចឹងទៀត ហើយក្តីបារម្ភមួយទៀតនោះ គឺឈឺចំពេលដែលខ្ញុំ មិនមានសល់ប្រាក់សន្សំអ្វីសោះ ដើម្បីបង់ថ្លៃសេវាព្យបាល និង ថ្នាំសង្កូវ»។

លោកបន្តទៀតថា «កូនឈឺផង និងស្ទើរលទ្ធភាពបង់ថ្លៃពេទ្យផង វាដូចជាតានតឹង ផ្លូរអារម្មណ៍ បន្តិចសម្រាប់ខ្ញុំ ហើយក៏នឹកឃើញថា ចង់ដាក់ស្រាបៀរ ១កំប៉ុង ដើម្បីកាត់សាញ តែមិនទៅដឹងអី វាពិតជាកាត់សាញមួយ ទំហឹងមែន ហើយជួយដោះស្រាយ កង្វល់ថ្លៃចំណាយការ ព្យាបាលមួយចំណែកធំទៀត ដោយសារតែ គាស់ក្រវិលកំប៉ុងមក ស្រាប់តែឃើញលេខ ៥០លានរៀល លើក្រវិលកំប៉ុង ស្រាបៀរកម្ពុជា ខ្ញុំពិតជាធូរចិត្តច្រើនមែន។”

លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា បានសម្តែងក្តីសាទរ និង ជូនពរលោក សុផាន់ណា យ៉ាងដូច្នេះថា «ខ្ញុំសូមអបអរសាទរ ដល់លោក សុផាន់ណា ដែលបាន ឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ ៥០លានរៀល កាលពីថ្ងៃទី ៣០ ធ្នូ កន្លងទៅពីស្រាបៀរកម្ពុជា ហើយ សង្ឃឹមថាទឹកប្រាក់នេះ នឹងអាចចូលរួមចំណែក ជួយគាត់បានច្រើន ជាពិសេសរឿងកូនគាត់ឈឺ តែម្តង ព្រោះទឹកចិត្តជាអាណាព្យាបាល ប្រាកដជាពិបាកណាស់ ពេលជួប ស្ថានភាពបែបនេះ»៕ ពិសាដោយការទទួលខុសត្រូវ!

Most Popular

To Top