ភ្នំពេញ ៖ ការិយាល័យតាំងពិព័រណ៌ របស់ប្រទេសថៃ បានចាប់ដៃគូជាមួយក្រុមហ៊ុន Bangkok Airways និង Central Department Store រៀបចំកម្មវិធីយុទ្ធនាការមួយ “Fly, Meet, Shop” ដែលមានន័យថា “ធ្វើដំណើរតាមយន្តហោះ ជួបជុំគ្នា និងទិញទំនិញ” សំរាប់ប្រទេសមួយចំនួនក្នុងតំបន់ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីសហការគ្នាចំពោះ ទីផ្សារនៃការធ្វើដំណើរ កំសាន្ត នៅឆ្នាំ២០២០។
នេះជាការបង្កើតយុទ្ធនាការថ្មីមួយ ដែលកាន់តែប្រសើរជាងមុនដើម្បី ឲ្យមានការជួបប្រជុំគ្នា និងផ្តល់ផលចំណេញ ពីការធ្វើដំណើរមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម មកកាន់ប្រទេសថៃ។
កិច្ចប្រជុំបានធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដឹកនាំដោយកញ្ញា Nooch Homrossukhon ជានាយកដែលផ្តើមគំនិត និងអគ្គនាយករងផ្នែកទីផ្សារនៃក្រុមហ៊ុន Bangkok Airways គឺលោក Mr. Varong Israsena Na Ayudhaya និងកញ្ញា Tippamas Kaysee ជាអគ្គនាយករងទីផ្សារ និងទេសចរណ៍មកពីក្រុមហ៊ុន Central Department Store Limited Group (CDS)។
ពួកគេបានធ្វើការណែនាំឲ្យស្គាល់ កម្មវិធីយុទ្ធនាការមួយ “Fly, Meet, Shop” មានន័យថា “ធ្វើដំណើរតាមយន្តហោះ ជួបជុំគ្នា និងទិញទំនិញ” ដើម្បីជួយជំរុញឲ្យ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមសហការគ្នាចំពោះ ការធ្វើដំណើរកំសាន្តអញ្ជើញចូលរួម ថ្ងៃក្នុងសន្និសីទការសែតនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra ។
បង្កើតភាពជោគជ័យ ចំពោះ “Fly and Meet Double Bonus” and “Fly and Meet Double Bonus-Redefined” ចាប់ផ្តើមបង្កើតឡើង ឆ្នាំ ២០១៨-២០១៩ ដែលទទួលបានជោគជ័យ ជាប់ៗគ្នា។ ការប្រជុំសន្និបាតរបស់ ប្រទេសថៃ និងការិយាល័យតាំងពិព័រណ៌ ដែលហៅកាត់ថា TCEB និងក្រុមហ៊ុន Bangkok Airways បានប្រកាសបន្តពង្រីក យុទ្ធនាក្នុងឆ្នាំទី៣ ដែលជាដំណើរការ មួយមានអត្ថប្រយោជន៍ថ្មី និងប្រសើរជាងមុនដែលបានអញ្ជើញ ដៃគូយុទ្ធសាស្រ្ត Central Department Store (CDS) ដើម្បីផ្តល់អភ័យឯកសិទ្ធិ សហកាជាមួយអ្នកដំណើរ ស្ថិតក្រោម ឈ្មោះថ្មីមួយទៀតថា “Fly, Meet, Shop” ក្នុងគោលបំណងធ្វើឲ្យយុទ្ធនាការ កាន់តែប្រសើរ ជាងមុនបន្ថែម លើអភ័យឯកសិទ្ធិក្នុងការ ដើរទិញទំនិញ ហើយទទួល បានផលចំណេញ បន្ថែមពីប្រទេសជាដៃគូទាំង៤។
កញ្ញា Nooch Homrossukhon បានថ្លែងថា ភាពជោគជ័យរបស់យុទ្ធនាការ នេះកាលពី២ឆ្នាំកន្លងទៅបានផ្តល់ភាពរីកចំរើនខ្លាំង ចំពោះអ្នកដំណើរ កំសាន្តមកពីប្រទេសទាំង៤ ។ ក្នុងនោះ ការជួបជុំចំនួន៤៤ដង បានផ្តល់កំរៃចំណេញដល់អ្នកចូលរួមចំនួន ១០ ៥៤២នាក់ មកពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ហើយកត់ សំគាល់ឃើញមាន ការកើនឡើង ជាងឆ្នាំមុនៗ។
ដោយសារមានការរីកចំរើនខ្លាំង បែបនេះ ការប្រជុំសន្និបាតរបស់ប្រទេសថៃ មានបំណងបង្កើន ប្រាក់ចំណេញកាន់តែច្រើន និងផ្តល់ បទពីសោធន៍ដល់ប្រទេសជាដៃគូ សហការចាប់តាំងពីពេលនេះ ដោយការបង្កើត ជាក្រុមការងារជាមួយនឹង Central Department Store ដើម្បីយុទ្ធនាការនេះ កាន់តែមានអ្នក ចូលរួម ច្រើនឡើងៗ និងមានអភ័យឯកសិទ្ធទិញទំនិញ ពីមជ្ឈមណ្ឌលនៅ កន្លែងផ្សេងៗគ្នាផងដែរ។
ប្រទេសដៃគូ មានក្តីសង្ឃឹម អាចជួយឲ្យសេដ្ឋកិច្ចរីកចំរើនពី ៦%-៧% ហើយថៃឥឡូវនេះ មានផលិតផលថ្មី១១៥ប្រភេទដែលជួយ ដល់សេដ្ឋកិច្ច និងមានភាព ទាក់ទាញនៅក្នុង តំបន់សេដ្ឋកិច្ច ៧កន្លែង ក្នុងចំណោម ៥ទីក្រុងសំខាន់ៗ។ នេះជាការលើកឡើងបន្ថែម របស់កញ្ញា Homrossukhon។
លោក Varong Israsena Na Ayudhay អគ្គនាយករងផ្នែកទីផ្សារ របស់ក្រុមហ៊ុន Bangkok Airways បានឲ្យដឹងដែរថា ប្រទេសទាំង៤ ជាធនធានទីផ្សារយ៉ាងសំខាន់ចំពោះ ក្រុមហ៊ុនអាកាសចរ។ ដោយផ្អែកលើស្ថិតិ របស់ក្រុមហ៊ុន Bangkok Airways បានផ្តល់ការទំនាក់ទំនង ជើងហោះហើយ ដែលមាន ជំរើសច្រើន ពីកម្ពុជា ឡាវ មីយ៉ានម៉ា និងវៀតណាម មកកាន់ប្រទេសថៃដែលអាចផ្តល់ ភាពបត់បែន និងផាសុកភាព ចំពោះអ្នកដំណើរ ដែលបានសហការជាមួយ។
លោកថា “បន្ថែមជាងនេះ ទៅទៀតយើងមានផ្តល់ជូន សេវាកម្មគ្រប់យ៉ាងក្រោមពាក្យស្លោក Asia’s Boutique Airline ។ យើងខ្ញុំជឿជាក់ថា សេវាកម្មរបស់យើង ពិតជាសក្តិសមបំផុតចំពោះ អ្នកដំណើរពាណិជ្ជកម្ម” ។
កញ្ញា Tippamas Kaysee អគ្គនាយករងផ្នែក ទីផ្សារ និងទេសចរមកពីក្រុមហ៊ុន Central Department Store Limited បានមាន ប្រសាសន៍ថា ក្រុមហ៊ុន ពិតជាមានកិត្តិយសដែល បានចូលរួម ជាផ្នែកមួយ នៃទីផ្សារនេះ។ ការផ្តោតអារម្មណ៍នោះគឺ ប្រទេសជា ដៃគូទាំង៤ ដែល Central Department Store បានសំឡឹងឃើញ ពីភាពរីកចំរើន និងមានអតិថិជន ធ្វើដំណើរ មកពីតំបន់ទាំងនោះ មកកាន់ហាង ។ ក្នុងឆ្នាំ២០១៩ កម្ពុជា គឺឈរលើលំដាប់ កំពូល ក្នុងចំណោមប្រទេស ដែលបានចុះឈ្មោះ ជាដៃគូដោយ មានកំណើន ១០% បើធៀបឆ្នាំ២០១៨។
បច្ចុប្បន្ននេះ Central Department Store មាន ២៤សាខានៅទូទាំងប្រទេសថៃ គ្រប់ដណ្តប់ លើតំបន់ទិសដៅសំខាន់ៗ ដូចជា Bangkok , Phuket and Chiang Mai. ។ មានម៉ាកសញ្ញា និងផលិតផលខុសៗគ្នា ជាពិសេសម៉ាកល្បីដែល អតិថិជនពេញចិត្ត ពួកគេអាចសន្សំ coupons ដូរយកសាច់ប្រាក់ នៅគ្រប់ទីកន្លែង នៃង។
ឆ្នាំ ២០២០យុទ្ធនាការ “Fly, Meet, Shop’ នឹងផ្តល់ជូនភាពកាន់ងាយស្រួលចំពោះអ្នកដំណើរ និងអាចទទួលបានផលចំណេញផងដែរ។ អត្ថប្រយោជន៍ រួមទាំងថវិកា ការផ្តល់ជូននៅសេវាកម្មឆាប់រហ័សទាន់ចិត្តនៅឯព្រលានយន្តហោះសុវណ្ណភូមិ គឺមានការសំដែងសិល្បៈ បែបវប្បធម៌ ការបញ្ចុះតំលៃ ១០% ពីក្រុមហ៊ុន Bangkok Airways នៅពេលទិញទំនិញក្នុងព្រលាយន្តហោះ។ ទិញ ៣០សំបុត្រ ទទួលបានការថែមជូនសំបុត្រ ១ ដោយឥតគិតថ្លៃ ទទួលបានការរៀបចំកន្លែងអង្គុយមុនគេ អាចឡើងយន្តហោះមុនគេ ទទួលបានការងាររៀបចំឥវ៉ាន់ឡើងយន្តហោះ មុនគេ និងផ្តល់ជូនបន្ថែមឥវ៉ាន១០គីឡូ ទៀតផង។ ចំពោះការដើរទិញទំនិញ Central Department Store ផ្តល់ជូន E-Cash coupon សំរាប់ជាកាដូ។
ដើម្បីទទួលបានអត្ថប្រយោជន៍នេះ ក្រុមនីមួយៗ ត្រូវរៀបចំឲ្យមានសមាជិក ចាប់ពី៣០នាក់ឡើងទៅ។ ធ្វើដំណើរតាមជើងហោះហើរទៅប្រទេសថៃ តាមរយៈក្រុមហ៊ុន Bangkok Airways ហើយស្នាក់នៅទី នោះយ៉ាងហោច២យប់។
ពាក្យសុំចូលរួមចាប់ផ្តើម បើកចាប់ពីថ្ងៃនេះដល់ថ្ងៃ១៥ កញ្ញា ហើយការធ្វើដំណើរ នៅថ្ងៃ៣០ កញ្ញា ។ សំរាប់ពត៌មានបន្ថែមសូមចូល ទៅកាន់ link ខាងក្រោម៖ https://www.businesseventsthailand.com/en/support-solution/meetings-incentives/campaign/flymeetshop