Event

ក្តីស្រមៃ លើកស្លាកយីហោ ហាងកាត់ដេរ ឈ្មោះខ្លួន បានសម្រេចហើយ ក្រោយត្រូវរង្វាន់ ៥០លានរៀល ​ពីស្រាបៀរ កម្ពុជា

ឳពុកកូន៣នាក់ បានសម្រេចក្តីស្រមៃ ចង់បើកហាងកាត់ដេរសម្លៀកបំពាក់ មានស្លាកយីហោ ជាឈ្មោះខ្លួនឯង ក្រោយឈ្នះរង្វាន់ ៥០លានរៀលពី ស្រាបៀរ កម្ពុជា កាលពីថ្ងៃទី៣០ ធ្នូ នាឱកាសជប់លៀងខួបកំណើត កូនស្រីពៅ អាយុ៥ឆ្នាំ របស់គាត់ នៅឯស្រុកកំណើត ឯខេត្តកំពង់ចាម ។

លោក ផាន់ ស្រួច បាននិយាយទាំងអារម្មណ៍រំភើបថា «៥០លានរៀលនេះ មានតម្លៃណាស់សម្រាប់ខ្ញុំ ព្រោះវាបានសម្រេច ក្តីប្រាថ្នាក្នុងជីវិត គឺបើកហាងកាត់ដេរ សម្លៀកបំពាក់បុរស ដែលមានឈ្មោះខ្ញុំជាម្ចាស់។ ខ្ញុំពិតជារំភើបណាស់ មិននឹកស្មានថា ខ្ញុំមានថ្ងៃនេះទេ»។

ជាងកាត់ដេរវ័យ៤១ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្ន នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរូបនេះ បានដំណាលពីការឈ្នះរង្វាន់នេះថា គាត់បានអញ្ជើញបងប្អូន ជិតស្និទ្ធត្រឹម៥នាក់ប៉ុណ្ណោះ ដើម្បីជួបជុំថ្ងៃខួបកំណើត កូនស្រីពៅ។ គាត់បានទិញ ស្រាបៀរ កម្ពុជា កំប៉ុងថ្មី១កេសដោយរំពឹងថា នឹងទទួលបានរង្វាន់ យ៉ាងហោច ក៏ត្រូវ១កំប៉ុងដែរ ព្រោះឮថា ស្រាបៀរ កម្ពុជា ថ្មីមានរង្វាន់កាន់តែច្រើន។ កំប៉ុងនាំសំណាងធំ ដែលគាត់មិននឹកស្មានដល់ គឺកំប៉ុងទី ២១៕ ពិសាដោយការទទួលខុសត្រូវ!

Most Popular

To Top