Event

ហត្ថាកសិករ លីមីតធីត ប្រគល់រង្វាន់ម៉ូតូ ៥គ្រឿង និងរង្វាន់ផ្សេងៗទៀត ជូនអតិថិជន ប្រើប្រាស់ ឥណទានខ្នាតតូច

ភ្នំពេញ៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា បានធ្វើការប្រគល់រង្វាន់ ជូនដល់អតិថិជនរបស់ខ្លួន ដែលការប្រគល់រង្វាន់ ដែលបានប្រព្រឹត្តិទៅ នៅក្នុងកម្មវិធីរាត្រីកម្សាន្ត របស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន (CTN) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។

គួររំលឹកផងដែរថាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានធ្វើការចាប់ឆ្នោត “ផ្តល់រង្វាន់លើកទឹកចិត្ត អតិថិជនប្រើប្រាស់ ឥណទានខ្នាតតូច” ដែលរង្វាន់ទាំងអស់នោះ រួមមានម៉ូតូហុងដា ឌ្រីម (Honda Dream) ឆ្នាំ២០២០ ចំនួន០៥រង្វាន់ ទូរទស្សន៍អិលជី LED ៤២ អ៊ីញ ចំនួន ១០រង្វាន់ និងកង្ហារហាតារិ ចំនួន២០រង្វាន់។

នាឱកាសនេះដែរ ការប្រគល់រង្វាន់ គឺធ្វើការផ្តល់ជូនអតិថិជន ដែលបានឈ្នះរង្វាន់ធំ គឺម៉ូតូហុងដា ឌ្រីម(Honda Dream) ឆ្នាំ២០២០ ចំនួន៥គ្រឿង ហើយសម្រាប់រង្វាន់ទូរទស្សន៍ និងកង្ហារហាតារិ នឹងយកទៅប្រគល់ជូន អតិថិជនដោយផ្ទាល់ នៅតាមការិយាល័យ សាខារបស់ហត្ថាកសិករ លីមីតធីត ដែលអតិថិជន បានប្រើប្រាស់សេវា របស់យើងទូទាំងខេត្តក្រុង។

ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង២៥ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ហត្ថាកសិករ លីមីតធីត មានការិយាល័យ សាខាចំនួន ១៧៧ ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារចល័ត ជូនអតិថិជន ព្រមទាំងមានទូអេធីអឹមចំនួន ១៣៧ នៅទូទាំង ២៥ ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។

ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារ ក្រុងស្រ៊ី (Krungsri) ដែលជាធនាគារ ពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំ ជាងគេ នៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយ នៅក្នុងពិភពលោក៕

Most Popular

To Top