ព្រឹត្តិការណ៍

៦យ៉ាងនេះជាការពិត ដែលយើងប្រហែលជា មិនបានដឹងពីស្ថាបនិកដ៏ល្បីរបស់ KFC

បុរសស្ថាបនិក KFC ដ៏ល្បីល្បាញលោក Colonel Harland Sanders ដែលកើតនៅថ្ងៃទី៩ខែកញ្ញាឆ្នាំ១៨៩០ និងស្លាប់ទៅវិញនៅថ្ងៃ១៦ខែធ្នូឆ្នាំ១៩៨០ ហើយនៅពីក្រោយការស្លាប់៣០ឆ្នាំរបស់គាត់ ស្លាកសញ្ញារូបបុរសពាក់អាវធំសក្រវ៉ាត់ពណ៌ នៅតែបន្តកេរ្ត៍ឈ្មោះយ៉ាងល្បីល្បាញដដែល ផ្នែកខាងវិស័យម្ហូបFast Foodនៅលើពិភពលោកហើយរឿងរ៉ាវ ការពិតមួយចំនួនរបស់គាត់នៅពុំត្រូវបានគ្រប់គ្នា ដឹងទាំងអស់នោះឡើយ:

១.គាត់បើកហាងលើកដំបូងបង្អស់ នៅក្នុងឆ្នាំ ១៩៣០ នៅក្នុងស្ថានីយហ្គាសមួយកន្លែង
២.គាត់ធ្លាប់បាញ់ទៅលើគូប្រកួតរកស៊ីរបស់គាត់ម្នាក់ឲ្យរងរបួសធ្ងន់
៣.គាត់ធ្លាប់បានចូលបម្រើជាកងយោធាអាមេរិកប៉ុន្តែបានតែប៉ុន្មានខែប៉ុណ្ណោះ
៤.គាត់ធ្លាប់ជាអ្នកធ្វើការជួយសម្រាលកូន​និងធ្លាប់សិក្សាមុខវិជ្ជាច្បាប់ផងដែរ
៥.ហាងដែលមានឈ្មោះ KFC ជាលើកដំបូងបើកនៅតំបន់ Utah ក្នុងឆ្នាំ១៩៥២
៦.បន្ទាប់ពីកាត់លក់ KFC នៅក្នងឆ្នាំ១៩៦៤លោក Sander បានប្តឹងទារសំណងប្រមាណ១២២លានដុល្លារ ពីក្រុមហ៊ុននេះវិញ

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top