Event

អ្នកមេមត់ទទួលផង! លោក ខេមរៈ សេរីមន្ត នាំយកក្តីស្រឡាញ់​ ពីភ្នំពេញ ជូនជាអនុស្សាវរីយ៍ ក្នុងថ្ងៃបុណ្យក្តីស្រឡាញ់ តាមរយៈការប្រគំតន្រ្តី Cambodia Brew the Beat

ភ្នំពេញ៖ ទិវាបុណ្យនៃក្តីស្រឡាញ់​ កាន់តែជិតមកដល់ ទាំងយុវវ័យ និង ទាំងអ្នកមានគូស្រករហើយខ្លះ កំពុងជ្រួលច្របល់ខ្វល់ថា នឹងទិញអ្វីអោយ មនុស្សជាទីស្រឡាញ់ ឬ ក៏ទៅណា នៅថ្ងៃពិសេសនេះ ។

ដោយឡែក សម្រាប់អ្នកស្រុកមេមត់ ថ្ងៃបុណ្យនៃក្តីស្រឡាញ់ឆ្នាំនេះ ពោលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ប្រាកដជាសប្បាយប្លែក ដោយសារតែកម្មវិធី ប្រគំតន្ត្រី Cambodia Brew the Beat នឹងអញ្ជើញវត្តមាន កំពូលតារាចម្រៀងជាច្រើនរូប ទៅសម្តែង ដែលនឹងរួមបញ្ចូល ទាំងការបកស្រាយចម្រៀង បែបមនោសញ្ចេទនា និង ញាក់កន្ត្រាក់អារម្មណ៍ ពោរពេញដោយស្រឡាញ់ នៅទីរួមស្រុកតែម្តង ដើម្បីអោយសប្តាហ៍ បុណ្យនៃក្តីស្រឡាញ់នេះ កាន់តែរំភើប ជាពិសេសសម្រាប់ យុវវ័យតែម្តង ។

តារាចម្រៀងកំពូលៗ ពីផលិតកម្មហង្សមាស ជាច្រើនរូប នឹងបង្ហាញខ្លួន នៅលើទឹកដី ស្រុកមេមត់ មានដូចជា លោក ខេមរៈ សេរីមន្ត សុខ ស្រីនាង ហ្សូណូ វី ឌីណែត សុខ សីឡាលីន គ្រី ថៃពៅ លោក វង្ស តារារតនា និង តារាចម្រៀងល្បីៗជាច្រើនរូបទៀត នៅទីតាំងតារាងបាល់ទាត់ ខ្នងក្រពើ ចាប់ពីម៉ោង ៦ល្ងាចតទៅ៕

Most Popular

To Top