ក្នុងព្រឹត្តិការណ៍រត់ ប្រណាំងម៉ារ៉ាតុង នៅទីតាំងមុខប្រាសាទអង្គរវត្ត ដែលរៀបចំឡើង ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត កាលពីថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គេឃើញមានការរៀបចំ កម្មវិធីរត់ប្រណាំងម៉ារ៉ាតុងក្នុងរយៈចំងាយ ខ្លីមួយដែលទីតាំងចាប់ផ្តើម ចេញពីទីលានជល់ដំរី រហូតដល់មុខ ប្រាសាទអង្គរវត្ត។
កម្មវិធីនេះ មានអ្នកចូលរួមប្រមាណជាង៣០០នាក់ ដោយកីឡាករ កីឡាការនីភាគច្រើនជាបុគ្គលិករបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត រួមមានគណៈគ្រប់គ្រង ជាន់ខ្ពស់ ថ្នាក់គ្រប់គ្រង និងបុគ្គលិកមកពី គ្រប់បណ្តារាជធានី ខេត្ត/ក្រុង នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ក៏មានការចែកជូនទឹកបរិសុទ្ធ សម្រាប់អ្នកចូលរួម ព្រមទាំងការរៀបចំអាហារ សម្រន់ជាមួយ កាហ្វេជាដើមនៅ ទីតាំងមាត់ត្រពាំងសេះខាងជើង (មុខប្រាសាទអង្គរវត្ត)។ ប៉ុន្តែអ្វីដែលគួរឲ្យកត់ សម្គាល់នោះគឺគេសង្កេតឃើញថាក្នុងព្រឹត្តិការណ៍មួយនេះមិនមានការចោលសំរាម ណាមួយដែលគ្មានសណ្តាប់ធ្នាប់ នៅទីសាធារណៈនោះទេ គិតចាប់ពីទីតាំងផ្តើមរត់រហូតដល់គោលដៅចុងក្រោយ ព្រមទាំងទីតាំងរៀបចំអាហារសម្រន់ផងដែរ។ ទង្វើបែបនេះមិនត្រឹមតែ ជាគំរូដ៏ល្អមួយក្នុងការថែរក្សាបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនោះទេ ថែមទាំងទទួលបាននូវការកោតសរសើរ ពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរណ៍នានាទៀតផង។
ព្រឹត្តិការណ៍រត់ប្រណាំង ដែលមានសណ្តាប់ធ្នាប់ល្អ ក្នុងការរត់ ព្រមទាំងមានការគ្រប់គ្រង សំរាមបានយ៉ាងល្អនេះ សបញ្ជាក់ឱ្យឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងប្រទេស កម្ពុជា មិនត្រឹមតែជាស្ថាប័នដែលផ្តល់ សេវាហិរញ្ញវត្ថុឈានមុខគេទេ ហើយក៏ជាស្ថាប័នមួយដែល មានវិន័យល្អ ស្រលាញ់ និងថែរក្សាបរិស្ថាន ព្រមទាំងមាន បុគ្គលិកប្រកបដោយ ក្រមសីលធម៌ និងមានការទទួលខុសត្រូវខ្ពស់៕
![](https://www.dap-news.com/wp-content/uploads/2020/02/photo_2020-02-12_22-03-10-1024x683.jpg)
![](https://www.dap-news.com/wp-content/uploads/2020/02/photo_2020-02-12_22-03-05-1024x683.jpg)
![](https://www.dap-news.com/wp-content/uploads/2020/02/photo_2020-02-12_22-03-08-1024x683.jpg)
![](https://www.dap-news.com/wp-content/uploads/2020/02/photo_2020-02-12_22-03-12-1024x768.jpg)
![](https://www.dap-news.com/wp-content/uploads/2020/02/photo_2020-02-12_22-03-14-1024x768.jpg)
![](https://www.dap-news.com/wp-content/uploads/2020/02/photo_2020-02-12_22-03-20-1024x683.jpg)
![](https://www.dap-news.com/wp-content/uploads/2020/02/photo_2020-02-12_22-03-18-1024x684.jpg)
![](https://www.dap-news.com/wp-content/uploads/2020/02/photo_2020-02-12_22-03-07-1-1024x768.jpg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)