ភ្នំពេញ៖ លោក ម៉ៃឃើល សុវណ្ណ ប្រធានផ្នែករៀបចំ កម្មវិធី និង ទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសចាប់ ផ្តើមដំណើរកម្សាន្តតន្រ្តីទេសចរណ៍ ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ឆ្នាំ ២០២០ នេះហើយ ដោយចាប់ផ្តើម ពីខេត្តបាត់ដំបង ស្រុក បវេល ថ្ងៃទី ២៧-២៨ ខែកុម្ភៈ ខាងមុខនេះ នៅបរិវេណបុរីវាលស្រែ ១០០ ចាប់ពីម៉ោង ៦ល្ងាចតទៅ។
លោកក៏បានបង្ហាញគំរូរចនាបថឆាក តន្រ្តីដ៏ស្រស់ស្អាតខ្លាំង តុបតែងដោយភ្លើង ពណ៌ខៀវ លាយក្រហមបន្តិច រំលេចជាមួយទ្រង់ទ្រាយ ក្រឡាបាល់ទាត់ដែលមើលទៅ ហាក់បីដូចជាការប្រគំតន្រ្តីនៅលើទីធ្លាបាល់ទាត់មួយដោយមានចំណងជើងឈ្មោះ កម្មវិធីប្រគំតន្រ្តីខាងលើថា WURKZ CITY TOUR CONCERT ហើយការរចនាឆាកនេះ នឹងត្រូវរៀបចំឡើងសម្រាប់ការប្រគំតន្ត្រីទេសចរណ៍នេះតែម្តង។
តន្រ្តីទេសចរណ៍នេះ នឹងមានការចូលរួម សម្តែងពីតារា ដែលជាគណៈកម្មការកម្មវិធី X-Factor Cambodia និងបេក្ខជនកំពូលៗ មានដូចជា៖ ឱក សុគន្ធកញ្ញា ខេមរៈ សេរីមន្ត សុខ សីឡាលីន ណុប បាយរិទ្ធិ សំ សុវណ្ណារ៉ាក់ ចាន់ កូម៉ែន ចាន់ សុបញ្ញា កែវ ចន្ទដាលីន រួមជាមួយ តារាចម្រៀងល្បីៗប្រចំាព្រះរាជាណាចក្រកម្ពុជា យើងដូចជា លោក ឆន សុវណ្ណរាជ ហ្សូណូ Step អ្នកនាង ពេជ្រ សោភា រ៉េត ស៊ូហ្សាណា នីរតនា លាង សុផាឡែន កែវ សុបញ្ញា និង តារាចម្រៀងផ្សេងៗទៀតផងដែរ។
លោក ម៉ៃឃើល សុវណ្ណ ក៏បានអញ្ជើញសាធារណជន ពីបណ្តាខេត្តក្រុងនានាសូមចូលរួម ទស្សនាដោយសេរី និងផ្ទាល់ឱ្យបានច្រើនកុះករ។ កម្មវិធីនេះក៏មានផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៨ យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាសផងដែរ៕
![](https://dap-news.com/wp-content/uploads/2020/02/photo_2020-02-25_09-02-59-1024x505.jpg)
![](https://dap-news.com/wp-content/uploads/2020/02/photo_2020-02-25_09-03-01-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/02/Kemrak-Sereymon-1-469x1024.png)
![](https://dap-news.com/wp-content/uploads/2020/02/Ny-Ratana-555x1024.png)
![](https://dap-news.com/wp-content/uploads/2020/02/Step-534x1024.png)
![](https://dap-news.com/wp-content/uploads/2020/02/WURKZ-City-Concert-_-Singer-2-519x1024.png)
![](https://dap-news.com/wp-content/uploads/2020/02/WURKZ-City-Concert-_-Singer-3-531x1024.png)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)