ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាងម២រូប ឈ្នះប្រាក់ពិតៗ ម្នាក់ ២០ ០០០ដុល្លារអាមេរិក សុប៤ម៉ឺនដុល្លារ ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។
ក្រុមការងារសែលកាត កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានធ្វើដំណើរ ទៅកាន់ផ្ទះអតិថិជន របស់ខ្លួនទាំងពីររូប ទី១ ឈ្មោះ ទិត ចំរើន មានអាស័យដ្ឋាន ជិតផ្សារសាមគ្គី ភូមិសាមគ្គី1 សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិសែនជ័យ រាជធានីភំ្នពេញ មានសំណាងឈ្នះប្រាក់រង្វាន់ ២០ ០០០ដុល្លារអាមេរិក ។
និងទី២មានឈ្មោះ ស៊ុន ណុប នៅផ្ទះជួល ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភំ្នពេញ បានមានសំណាងឈ្នះប្រាក់ ២០ ០០០ដុល្លារផងដែរ ។
តាមការបញ្ជាក់ ពីក្រុមការងារសែលកាត បានឲ្យដឹងថា ការនាំយកប្រាក់រង្វាន់ ទៅប្រគល់ជូន អតិថិជនរបស់ខ្លួន ដែលមានសំណាង ដល់គេហដ្ឋាននាពេលនេះ គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការឈ្នះរង្វាន់ពិតៗ មិនមានការក្លែងបន្លំ ជូនដល់អតិថិជន របស់ក្រុមហ៊ុន សែលកាត ។
ការប្រគល់ប្រាក់រង្វាន់ ត្រូវបានធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួម ផ្សងសំណាង ជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង ៦ខ្ទង់ ដើម្បីស្វែងរក អ្នកដែលមានសំណាង ឈ្នះនូវទឹកប្រាក់ ១០ ០០០ដុល្លារឡើងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៦ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង ។
សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់ នូវសេវាទូរសព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា ។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត បាននឹងកំពុងតែបន្តលេង ជាមួយកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ » ។
ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរសព្ទទៅកាន់លេខ «8888» នោះលោកអ្នក នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕ ដោយ៖ ដារាត់