ក្រុម Manchester City យកឈ្នះក្រុមយក្ស Real Madrid ១-២ កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី២៧ ខែកុម្ភៈ ក្នុងការប្រកួតលើទីលានប្រកួតកីឡដ្ឋាន Berabeu ហើយគ្រាប់បាល់១គ្រាប់នៅនាទីទី៧៨ ទម្លាយសំណាញ់ទីដោយទូតសុឆន្ទៈភេសជ្ជៈប៉ូវកម្លាំងវើក WURKZ គឺកីឡាករ Gabriel Jesus។
ការជួបគ្នាលើកចុងក្រោយនេះ ក្រុម Man City បានរកគ្រាប់បាល់ពីរគ្រាប់យកឈ្នះ ២ទល់នឹង១ ដោយកីឡាករ Gabriel Jesus និងកីឡាករ Kevin De Bruyne នៅនាទីទី៨៣។ លទ្ធផលនេះបានធ្វើឱ្យក្រុម Man City ដែលជាក្រុមភ្ញៀវមានគ្រាប់បាល់នាំមុខ។ Man City និង Real Madrid នឹងជម្រះបញ្ជី ក្នុងជើងទីពីរ នៅឯកីឡដ្ឋាន Etihad ថ្ងៃអង្គារ ទី១៧ ខែមីនាខាងមុខ។
ក្រុមទាំងពីរជាក្រុមខ្លាំងដូចគ្នាដូច្នេះហើយគ្រាប់បាល់នីមួយៗដែលរកបានគឺដោយលំបាកណាស់ ប៉ុន្តែក៏ទាក់ទាញអ្នកស្នេហាកីឡាបាល់ទាត់នៅស្ទើរទូទាំងពិភពលោកធ្វើការតាមដានដោយយកចិត្តទុកដាក់បំផុតផងដែរ៕