បុរសជាស្វាមី ដែលប្រកបរបរ ជាអ្នកបើកឡានដឹកឥវ៉ាន់ លោក អ៊ុក សុខរិត បានគាស់ក្រវិលកំប៉ុងភេសជ្ជៈ ប៉ូវកម្លាំងវើក (WURKZ) ដែលមានតម្លៃស្មើរ ៥០លានរៀល កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៨ កុម្ភៈ កន្លងទៅ ធ្វើឱ្យជីវិតគ្រួសាររបស់លោក ប្រែប្រួលមុខមាត់ យ៉ាងមិនគួរឱ្យជឿ ។
បើតាមលោក សុខរិត បានឱ្យដឹងថា៖ « ខណៈពេលកំពុងចតឡានដឹកឥវ៉ាន់ ខ្ញុំនឹកឃើញចង់ហូបវើក WURKZ មួយកំប៉ុងកុំឱ្យងងុយគេង ព្រោះត្រូវបើកឡានពេលថ្ងៃ ស្រាប់តែគាស់មកភ្លាម ខ្ញុំនិយាយលែងចេញតែម្តង រហូតព្រូឡានអង្គុយក្បែរ កេសហៅបានខ្ញុំស្រែកហ៊ោ យកតែម្តងថា ត្រូវ៥០លានហើយ»។
លោកបន្តទាំងរំភើបថា៖ « ៥០លានរៀល ដែលមួយជីវិតនេះ ខ្ញុំមិនធ្លាប់កាន់ទាល់តែសោះនោះ នឹងយកទៅពង្រីកមុខរបរប្រពន្ធខ្ញុំ ដែលជាអ្នកលក់ចាប់ហួយតូចល្មម នៅផ្ទះម្តុំឈូកវ៉ា២ ខណ្ឌសែនសុខ ឱ្យកាន់តែធំតែម្តង ក្រែងសម្រួលបន្ទុក គ្រួសារបានធូរធារជាងមុន »៕